មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត វះ​កាត់​ ឆែប​មាត់ ឆែប​ក្រអូម ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​បង់​ប្រាក់

រូបភាព (Theavy Mok M.D Plastic Surgery)
កាល​ពី​ថ្ងៃ​ទី ២៣ កុម្ភៈ ២០១៧ តាម​រយៈ​ Page Facebook របស់​ Theavy Mok M.D Plastic Surgery ​បាន​ Post​ សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត ។ សេច​ក្តី​ជូន​ដំណឹង​នោះ​មាន​ខ្លឹម​សារ​ថា ចាប់​ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃទី ៧ មេសា ២០១៧ នេះ អង្គការ​ស្នាម​ញញឹម​កម្ពុជា សហការ​ជាមួយ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត នឹង​ធ្វើ​ការ​វះ​កាត់​ ឆែប​មាត់ ឆែប​ក្រអូម ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ប្រាក់ ។ 

ការ​វះ​កាត់​នេះ តំរូវ​អោយ​ពិនិត្យ​និង​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ ។ គួរ​បញ្ជាក់​ដែរ​ថា កម្មវិធី​វះ​កាត់​ដោយ​មិនគិត​ប្រាក់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត​នេះ ទទួ​លការឧបត្ថម្ភ​ និង​ការ​ចូល​រួម​ដោយ​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​ពី 
- ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ពី Seoul National University Bundang Hospital ប្រទេស​កូរ៉េ
- សមាគម Smile For Children និង D.K.Kim Korea Foundation
- សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ យុវជន​សម្តេច​តេជោ

ទំនាក់​ទំនង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត
អាស័យដ្ឋាន ៖ បណ្តោយ​មហាវិថីយោធពល​ខេរមភូមិន្ទ​ (ផ្លូវលេខ២៧១) សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
លេខទូរស័ព្ទ ៖ ០២៣ ២១១ ៤០៥ / ០១២ ៦៥៥ ៧៨៦ / ០៩៦ ៨៤៦ ៦៩៩១

មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​ សូវៀត​


មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ សូវៀត​ ឬ​ហៅ​ថា​ពេទ្យ​រុស្សី ជា​មន្ទីរ​ពេទ្យ​សាធារណៈ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​សុខាភិបាល ដែល​​មាន​ទីតាំង​នៅ​តាម​បណ្តោយ​មហាវិថី​កង​យោធពលខេមរភូមិន្ទ ក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ។ 

នៅ​ប្រទេស​កម្ពុជា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​ ជាមន្ទីរ​ពេទ្យ​ដ៏ធំមួយ ដែល​បាន​សាង​សង់ នៅ​លើ​ផ្ទៃដីប្រមាណ ១០​ហិចតា ។ បច្ចុប្បន្ន​មន្ទីរពេទ្យ​មាន​ចំនួន​គ្រែ​សរុប កើនដល់ ៥០០គ្រែ និង​មន្ត្រី​ បុគ្គលិក​រាជការ​ក្នុង​ក្របខណ្ឌ​បម្រើ​ការ​ចំនួន ៥៤៥នាក់ ក្នុង​នោះ​មាន​ ប្រុស ២៩៦នាក់ និង​ស្រី ២៤៩នាក់ ។ 

តួនាទី​មន្ទីរពេទ្យ 
មន្ទីរ​ពេទ្យ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​សុខាភិបាល​របស់​ប្រទស​កម្ពុជា ។ មន្ទីរពេទ្យ​មាន​តួនាទី ៖
- ពិនិត្យ​ និង​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ
- ផ្តល់​នូវ​សេវា​បង្ការ​ជំងឺ​ឆ្លង​នានា តាម​រយៈ​ការចាក់​វ៉ាក់​សាំងបង្ការ​ជំងឺ​របេង ជំងឺ​តេតាណុស ជំងឺ​កញ្ជ្រិល ជំងឺ​ខាន់​ស្លាក់ ជំងឺ​រលាក​ថ្លើម​ប្រភេទបេ និង​វ៉ាក់​សាំង​បង្ការ​ជំងឺ​មហារីក​មាត់ស្បូន 
- ទទួល​ និង​បណ្តុះ​បណ្តាល​សិស្ស និស្សិត​ដែល​មក​ពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​នានា ទាំង​ក្នុង​និង​ក្រៅ​ប្រទេស
- សហការ​ជាមួយ​អង្គការ​ដៃគូ និង​អង្គការ​អភិវឌ្ឍន៍​នានា ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ក្នុង​ការងារ​ស្រាវជ្រាវ បង្ការ និង​អភិវឌ្ឍន៍​សុខាភិបាល 
- ចូល​រួម​ជាមួយ​កម្មវិធីជាតិ​នានា ដូចជា​កម្មវិធី​បង្ការ​ និង​ព្យាបាល​ជំងឺ​អេដស៍​ ជំងឺ​របេង 

រចនា​សម្ព័ន្ធ​រដ្ឋបាល​របស់​មន្ទីរពេទ្យ
មន្ទីរពេទ្យមាន​នាយក​មន្ទីរពេទ្យ ១រូប និង​នាយករង​មន្ទីរពេទ្យ ៧រូប ។ មន្ទីរពេទ្យមាន​ការិយាល័យ​ក្រោមឱវាទ ៣ គឺ ការិយាល័យ​រដ្ឋបាល ការិយាល័យគណនេយ្យ និង​ការិយាល័យបច្ចេកទេស ។ ក្រៅ​ពី​នេះ មន្ទីរពេទ្យ​មាន​ផ្នែក​វេជ្ជសាស្ត្រចំនួន​ ២២ផ្នែក និង​ផ្នែក​ជំនួយ​វេជ្ជសាស្ត្រ​ចំនួន ៦ ។ 

ការ​បែង​ចែក​ធនធានមនុស្ស​តាមកំរិតជំនាញ
- សាស្ត្រាចារ្យ​មហា​បរិញ្ញា ១១នាក់
- វេជ្ជបណ្ឌិតឯកទេស ៤៨នាក់
- ម៉ាស្ទ័រ ៤នាក់
- វេជ្ជបណ្ឌិត ១១៣នាក់
- ឱសថការីឧត្តម ១២នាក់
- ឱសថការីមធ្យម ៣នាក់ 
- គ្រូពេទ្យធម្យម ១៦នាក់
- គិលានុប្បដ្ឋាកមធ្យម ១៨៣នាក់
- គិលានុប្បដ្ឋាកបឋម ១២នាក់
- ទន្តបណ្ឌិត ១០នាក់
- ទន្តពេទ្យ ២នាក់
- ធ្មបមធ្យម ៦៣នាក់
- ឆ្មបបឋម ២នាក់
- អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម ២៤នាក់
- អ្នក​បច្ចេកទេសមន្ទីរពិសោធន៍​ ៦នាក់
- ក្រៅពី​នេះ មានមន្ត្រី ដាក់ថ្នាំសណ្តំ បុគ្គលិក​ជាប់កុងត្រា និង​បុគ្គលិកបណ្តែត ។

ការ​ផ្តល់​សេវា​មន្ទីរពេទ្យមាន​ដូចជា ៖
- ផ្នែក​ពិគ្រោះជំងឺ​ក្រៅ​ទូទៅ និង​ពិគ្រោះ​ឯកទេសទាំង​កុមារ និង​មនុស្សចាស់
- ផ្នែក​សម្រាក​ពេទ្យ មាន ផ្នែក​វេជ្ជសាស្ត្រទូទៅ សង្គ្រោះ​បន្ទាន់ ជំងឺ​ឆ្លង ជំងឺ​មហារីក ជំងឺសួត ជំងឺ​សសៃ​ប្រសាទ ជំងឺកុមារ ជំងឺ​ផ្លូវចិត្ត មាត្រសាស្ត្រ រោគស្ត្រី សម្ភព វះកាត់កុមារ វះកាត់ មនុស្សចាស់ ផ្នែក​ថែទាំ​ក្រោយវះកាត់ ផ្នែក​ត្រចៀក ច្រមុះ បំពង់ក ផ្នែកចក្ខុសាស្ត្រ និងជំងឺមាត់ធ្មេញ ។ 
- ផ្នែក​អមវេជ្ជសាស្ត្រ មាន​ដូចជា​ផ្នែក​មន្ទីរពិសោធន៍ ផ្នែក​ថត​ឆ្លុះ ផ្នែក​ថត​សុដន់ និង​ផ្នែក​ជំនួយវេជ្ជសាស្ត្រ​ដ៏ទៃទៀត 
- ក្រៅ​ពី​នេះ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ សូវៀត បាន​អនុវត្ត​កម្មវិធី​ជាតិ​មួយ​ចំនួន​ដូចជា កម្មវិធីអេដស៍ របេង កម្មវិធី​ជំងឺ​ផ្លូវចិត្ត​ កម្មវិធី​បង្ការ​ ចំលង​ពី​ម្តាយ​ទៅ​ទារក​ជាដើម ។

ប្រវត្តិ​មន្ទីរពេទ្យ
   មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត ត្រូវ​បាន​ចាប់​ផ្តើម​កសាង​នៅ​ចុង​ទសវត្ស ១៩៥០ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហភាព​សូវៀត ហើយ​ត្រូវ​បាន​សម្ពោធ​ និង​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី ២៩ សីហា ១៩៦០ ដោយ​មាន​ឈ្មោះ​ថា មន្ទីរ​ពេទ្យ​កម្ពុជា សូវៀត ។

ការ​ផ្លាស់​ប្តូរ​ឈ្មោះ​មន្ទីរ​ពេទ្យ
- ថ្ងៃ​សម្ពោធ​រហូត​ដល់ ឆ្នាំ១៩៧៥ ៖ មន្ទីរពេទ្យ​កម្ពុជា សូវៀត
- របប​កម្ពុជា​ប្រជា​ធិបត្តេយ្យ (១៩៧៥ ដល់ ១៩៧៩) ៖ មន្ទីរពេទ្យ ១៧ មេសា
- របប​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា (១៩៧៩ ដល់ ១៩៩៣) ៖ មន្ទីរពេទ្យ​កម្ពុជា​ សូវៀត
- ១៩៩៣ ដល់ ២០០៥ ៖ មន្ទីរពេទ្យ ព្រះ​បាទ​នរោត្តមសីហនុ 
- ២០០៥ ដល់​បច្ចុប្បន្ន ៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត

នាយក​គ្រប់​គ្រង
- មុន​ឆ្នាំ ១៩៧៥ ៖ លោក​ សាមៀ ផល្គុន និង សាស្ត្រាចារ្យ គឹម វៀន
- ១៩៧៥ ដល់ ១៩៧៩ ៖ សាស្ត្រាចារ្យ ឡេង សី
- ១៩៨០ ដល់ ១៩៩៣ ៖ សាស្ត្រាចារ្យ ជ័យ វិទ្យា, ឯកឧត្តម តែ គុយសៀង និង​ សាស្ត្រាចារ្យ លឹម ថៃភាង
- ១៩៩៣ ដល់ ១៩៩៧ ៖ សាស្ត្រាចារ្យ សំ សូភាន
- ១៩៩៧ ដល់ ២០០៦ ៖ វេជ្ជបណ្ឌិត អ៊ី ទួនសៀង
- ២០០៧ ដល់ ២០១២ ៖ សាស្ត្រាចារ្យ សាយ សេងលី
- ២០១២ ដល់​បច្ចុប្បន្ន ៖ សាស្ត្រាចារ្យ ងី ម៉េង

ទំនាក់ទំនងទៅកាន់ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត
Website : http://khmersoviethospital.org.kh/

ប្រភព មន្ទីរពេទ្យមិត្តភាពខ្មែរ​ សូវៀត

កិច្ចសម្ភាសន៍​នៅ​ក្នុង​បទ​ ជីវិត​និស្សិត​ពេទ្យ


កិច្ចសម្ភាសន៍និស្សិតពេទ្យ​ នៅ​ក្នុង​បទ ជីវិត​និស្សិតពេទ្យ


មូល​ហេតុ​បណ្តាល​អោយ​កើត​ជំងឺ​ក្រិន​ថ្លើម


   ជំងឺ​ក្រិន​ថ្លើម​ជាជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​នៅ​លើ​ពិ​ភព​លោក ។ វាធ្វើ​អោយ​ខូច​ខាត​កោសិកា​ថ្លើម ។ 
   មូល​ហេតុ​បណ្តាល​អោយ​កើត​ជំងឺ​ក្រិន​ថ្លើម ៖ 
- ក្រិន​ថ្លើម​ក្រោយ​ ជំងឺ​រលាក​ថ្លើម​ដោយ​វីរុសប្រភេទ B, C, D, G (លើក​លែង​ វីរុសរលាក​ថ្លើម​ប្រភេទ A និង​ E)
- ក្រិន​ថ្លើម​បណ្តាល​ពីដក់​ទឹក​ប្រមាត់​យូរ 
- ក្រិន​ថ្លើម​បណ្តាល​មក​ពី​ស្រា
- ក្រិន​ថ្លើម​បណ្តាល​មក​ពី ប៉ារ៉ាស៊ីត 
- ក្រិន​ថ្លើមបណ្តាល​មក​ពីការ​ពុល​ថ្នាំ និង​សារធាតុ​គីមី
- ក្រិន​ថ្លើម​បណ្តាល​មក​ពី​វិបត្តិ​ការ​បំលែង​សារធាតុ​ដែក, ទង់ដែង, Porpyrin
- ក្រិន​ថ្លើម​បណ្តាល​មកពីវិបត្តិ​តំណ​ពូជ

និស្សិតវេជ្ជសាស្ត្រ ឃិន សំណាង 


ប្រភេទ​នៃ​ជំងឺ​ទឹកនោម​ផ្អែម


   ជំងឺ​ទឹក​នោម​ផ្អែម​ជាជំងឺ​ដែល​បច្ចុប្បន្ន​ឧស្សាហ៍​ជួប​ប្រទះ​នៅ​ប្រទេស​កម្ពុជា ។

   យើង​បែង​ចែក​ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែមដូច​ខាង​ក្រោម ៖ 
- ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ជាជំងឹ​ទឹក​នោមផ្អែម​អាស្រ័យ​លើ Insulin ហើយ​កើត​មាន​តែ​លើ​អ្នក​ជំងឺ​វ័យ​ក្មេង
- ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ ជាជំងឺ​ទឹក​នោមផ្អែម​មិន​អាស្រ័យ​ Insulin ហើយ​កើត​មាន​អ្នក​ជំងឺ​វ័យ​ចំណាស់
- ជំងឺ​ទឹក​នោម​ផ្អែម​បន្ទាប់​បន្សំ 
+ ជំងឺ​ក្រពេញ​លំពែង (រលាក​លំពែង​ រឺ​ជំងឺ​ឆ្លងជាតិ​ដែក)
+ ជំងឺ​អ័រម៉ូន (ប្រជុំ​រោគសញ្ញា Cushing)
+ ការ​ប្រើ​ប្រាស់​ថ្នាំ ៖ បណ្តា Hormon ដូចជា Glucocorticoit , ថ្នាំ​បញ្ចុះទឹកនោម (Thiazid)
+ ប្រជុំ​រោគសញ្ញាតំណពូជ ៖ Turner, Klinefelter, ជំងឺ​ទាក់ទង Glycogen
+ ភាព​មិនធម្មតារបស់ Insulin
- ជំងឺ​ទឹក​នោមផ្អែម​ទាក់ទង​នឹង កង្វះអាហារូបត្ថម្ភ
+ ជំងឺទឹកនោម​ផ្អែម បណ្តាល​មក​ពីគ្រួស​ក្នុង​លំពែង , ជំងឺ​ទឹក​នោម​ផ្អែម បណ្តាល​មក​ពី​កង្វះ​ Protein
- ភាព​មិនធម្មតា​របស់ ការទទួល​ Glucose
- ជំងឺ​ទឹក​នោមផ្អែមពេលមាន​ផ្ទៃពោះ

និស្សិត​វេជ្ជសាស្ត្រ ឃិន សំណាង

ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ពាក់​វ៉ែនតា?


   ធ្លាប់​ឆ្ងល់​ទេ​ ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ត្រូវ​ពាក់​វ៉ែន​តា?

   ប្រសិន​បើ​ភ្នែក​មិន​បាន​ស្ថិត​នៅ​ក្នុង​ទ្រង់​ទ្រាយ​ រឺ​មិន​អាច​ផ្តោត​អោយ​បាន​ត្រឹម​ត្រូវ​ទេ អ្នក​មិន​អាច​បង្កើត​រូបភាព​ច្បាស់​នៅ​លើ រេទីន បាន​ទេ ( ស្រទាប់​ជា​លិកា​នៅ​ផ្នែក​ខាង​ក្រោយ​ភ្នែក​ដែល​មាន​អារម្មណ៍​រំញោច​ទៅ​នឹង​ពន្លឺ​ និង​បញ្ជូន​សញ្ញា​ទៅ​អោយ​ខួរ​ក្បាល អំពី​អ្វី​ដែល​បាន​មើល​ឃើញ ) ។ នៅ​ក្នុង​ករណី​នេះ អ្នក​ចាំបាច់​ត្រូវ​ពាក់​វ៉ែនតា​ ដើម្បី​កែតំរូវ​ពី​ការ​មើល​របស់​អ្នក ។ 

   ចំពោះ​មនុស្ស​ភ្នែក​ម៉្ញូប​មើល​ជិត វត្ថុ​ដែល​នៅ​ឆ្ងាយ​មើល​ទៅ​ហាក់​ដូចជា​ព្រិល ដោយសារ​រូបភាព​នោះ​កើត​ឡើង​នៅ​ពី​មុខ​រេទីន ។ មនុស្ស​ភ្នែក​ម៉្ញូប​ជិត​ អាច​មើល​ឃើញ​វត្ថុ​ដែល​នៅ​ក្បែរ​នោះ​យ៉ាង​ច្បាស់ ។ ចំពោះ​មនុស្ស​ភ្នែក​ម៉្ញូប​ឆ្ងាយ​វិញ រូប​ភាព​នោះ ស្ថិត​នៅ​ក្រោយ​រេទីន ដូច្នេះ វា​ហាក់​ដូចជា​ស្រអាប់​ ខណៈដែល​កែវ​ភ្នែក​ព្យាយាម​ផ្តោត​ទៅ​នៅ​វត្ថុ​នៅ​ក្បែរ​នោះ ។ នៅ​ពេល​មនុស្សយើង​កាន់តែចាស់​ កែវ​ភ្នែក​របស់​យើង​កាន់​តែ​ពិបាក​ និង​មិន​អាច​ផ្លាស់​ប្តូរ​ទ្រង់ទ្រាយបាន​ក្នុង​ការ​ផ្តោត​អោយ​កាន់តែ​ជិត​ឡើង ។

និស្សិត​វេជ្ជសាស្ត្រ​ ឃិន សំណាង 

ហេតុ​អ្វី​បាន​ជា​យើង​លេប​ថ្នាំ​ Antibiotics


   ថ្នាំ Antiobiotics គឺ​ជា​សារធាតុ​គីមី ។ នៅ​ពេល​ដែល​សារធាតុ​គីមី​ទាំង​នេះ​ចូល​ទៅ​ក្នុង​រាង​កាយ វា​នឹង​សំលាប់​ រឺ​ទប់​ស្កាត់​មេរោគ​ប្រភេទ​មួយ​ចំនួន ។ ម្យ៉ាង​ទៀត វា​ជួយ​រាង​ការរបស់​យើង​ការ​ពារ​នឹង​ជំងឺ ។ 
   ថ្នាំ Antiobiotics ទំនើប​មួយ​ចំនួន ត្រូវ​បាន​ផលិត​ចេញ​ពី​ មី​ក្រុប ដែល​ជា​របស់​មានជីវិត​តូច​ល្អិត ។ ឧទាហរណ៍​ បាក់​តេរី​និង​ផ្សិត​ គឺជា​ប្រភេទ​មី​ក្រុប ។ មី​ក្រុប​ដែល​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​ផលិត​ថ្នាំ​ Antibiotics គឺ​ត្រូវ​ជ្រើស​រើស​យក​សមត្ថភាព​របស់​ពួក​វា​ក្នុង​ការ​បង្កើត​សារធាតុ​គីមី​ដែល​ប្រឆាំង​នឹង​មី​ក្រុប​នៃ​ជំងឺ ។ តាមន័យ​ធម្មតា​វិញ​មានន័យថា មនុស្ស​យើង​កំពុង​ទាញយក​ផលប្រយោជន៍ ពី​ការ​ប្រឹង​ប្រែង​ដែល​មាន​នៅ​ក្នុង​ធម្មជាតិ​ក្នុង​ចំណោម​មី​ក្រុប ។
   ថ្នាំ Antibiotics មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់ នៅ​ក្នុង​ការព្យាបាល​ជំងឺ និង​ធ្វើ​ការ​តាមរបៀប​ផ្សេង​ៗគ្នា ។ ថ្នាំ Antibiotics មួយ​គ្រាប់​ អាច​ដើរ​តួនាទី​តាមរ​បៀប​ខុសៗគ្នា ។ វាអាច​សំលាប់​មេរោគ​នៅ​ក្នុង​ករណី​មួយ ហើយ​នៅ​ក្នុង​ករណី​មួយទៀត ។ វា​អាចធ្វើ​អោយ​មេរោគ​ទាំង​នោះ​ចុះ​ខ្សោយ​ និង​ធ្វើអោយ​រាងការយ​មនុស្សយើង​មាន​ការ​ការពារ​ពីធម្មជាតិ ។ 

និស្សិតវេជ្ជសាស្ត្រ​ ឃិន សំណាង

ជីវិត​និស្សិត​ពេទ្យ​ Trailer បទ​និពន្ធ​ថ្មីពី លោក​ ជ័យ សុវ៉ាត



យល់ដឹង​ស្បែក​លឿង​សរីរសាស្ត្រ


   ស្បែក​លឿង​សរីរសាស្ត្រ​កើត​ឡើង​ដោយសារ មាន​កំរិត​ចំហាយ​ Bilirubin នៅ​ក្នុង​ឈាម​កើន​ខ្ពស់​រហូត​ធ្វើ​អោយ ស្រទាប់​ស្បែក​មាន​ពណ៌​លឿង ដែល​ភ្នែក​ធម្មតា​អាច​មើល​ឃើញ​បាន ។ ភាគ​ច្រើន​ក្មេង​ទើប​កើត​សុទ្ធតែ​មាន​ស្បែក​លឿង លើ​កំរិត​មិន​​ដូចគ្នា ។ ហេតុ​ដែល​ហៅ​ថា ស្បែក​លឿង​សរីរសាស្ត្រ ពី​ព្រោះ​វាមាន​ការទាក់​ទង​ដល់​លក្ខណៈពិសេស​នៃ​ការ​ផ្លាស់​ប្តូរ Bilirubin លើ​ទារក​ទើប​កើត ។ 

១. អាយុ​កាល​នៃ​ឈាម​ក្រហម​លើ​ទារក​ទើបកើត​ពិតជា​ខ្លីណាស់ គឺ​ចាប់​ផ្តើម​តាំង​ពី ៧០ ទៅ​ដល់ ៩០​ថ្ងៃ ឈាម​ក្រហម​ត្រូវ​វិនាស​ទៅ​វិញ យ៉ាង​ឆាប់​រហ័ស ធ្វើអោយ​ចំនួន Bilirubin ក្នុង​ឈាម​កើន​ឡើង ។
២. ប្រព័ន្ធ​ភាព​ស៊ាំនឹង​ជំងឺ របស់​ទារក​ទើប​កើត​ រីក​លូត​លាស់​មិន​ទាន់​បាន​សព្វ​គ្រប់ Bilirubin កើត​ចេញ​មក​មិន​ទាន់​បាន​កំចាត់​ចោល ជាហេតុ​កក​ស្ទះ​បណ្តាល​អោយ​ស្បែក​លឿង ។ ក្រៅពី​នោះ ទារក​ទើប​កើត ផ្លូវ​ពោះ​វៀន​មិន​ទាន់​មាន​មេរោគ ក៏អាច​ប៉ះពាល់​ដល់​ការ​ផ្លាស់​ប្តូរ​សារជាតិ​ Bilirubin ។

   ចំពោះ​មូល​ហេតុ​ទាំង​ឡាយ​ខាង​លើ​នេះ ញ៉ាំង​អោយ​ Bilirubin នៅ​ក្នុង​ឈាម​របស់​ទារក​ទើប​កើត​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ រហូត​ឈាន​ដល់​ស្បែក​លឿង​សរីរសាស្ត្រ ។
   លក្ខណៈ​ពិសេស​នៃ​បាតុភូត​ស្បែក​លឿង​សរីរសាស្ត្រ លើ​ទារក​ទើប​កើត​ គឺ​ភាគ​ច្រើន​កើត​មាន​ក្រោយ​ពី ២ទៅ៣ថ្ងៃ បន្ទាប់​ពី​កើត កើត​បាន​ពី ៣ទៅ៥​ថ្ងៃ គឺ​ស្បែក​លឿង​មាន​សភាព​ច្រើន​ជាង ជាធម្មតា​ពី ៧ទៅ១៤​ថ្ងៃទើប​អស់ ។ ចំពោះ​ក្មេង​ទាំង​ឡាយ​កើត​មក​មិន​គ្រប់​ខែ ចំណាយ​រយៈ​ពេល​ពី ២ទៅ៣សប្តាហ៍​ទើប​អស់ ។ ស្បែក​លឿង​សរីរ​សាស្ត្រ​លើ​ទារក​ទើប​កើត​ ជាធម្មតា​នៅ​មាន​កំរិត​ស្រាល ទារក​ក៏​គ្មាន​នូវ​រោគសញ្ញា​ណាមួយ​ដែល​ ហេតុ​ដូច្នេះ មាតាបិតា​មិន​គួរ​ខ្វាយ​ខ្វល់​ខ្លាំង​ពេក​ដែរ ។ 

និស្សិតវេជ្ជសាស្ត្រ​ ឃិន សំណាង

Oxford Textbook of Heart Failure


Oxford Textbook of Heart Failure
48.2 MB
660 Pages

Netter's Concise Radiologic Anatomy - 2nd Edition


Netter's Concise Radiologic Anatomy - 2nd Edition
224 MB
490 Pages

Pathophysiology The Biologic Basis For Disease in Adults and Children 7th Edition


Pathophysiology The Biologic Basis For Disease in Adults and Children 7th Edition
351 MB
1908 Pages

ការ​ថែ​ទាំធ្មេញ​ថ្គាម​


   ជា​ញឹក​ញាប់​យើង​កត់​សំ​គាល់​ឃើញ​ថា ធ្មេញ​មុខ​ដុះ​ចេញ​មក តែមិន​បាន​សំគាល់​ធ្មេញ​ក្រោយ​ទេ ។ ធ្មេញ​ក្រោយ ពោល​គឺ​ធ្មេញ​ថ្គាម មិន​សូវ​មាន​ភាព​ច្បាស់​លាស់​ទេ ។ ការ​ហើម​នៅ​លើមុខ​ អាច​ជាការ​ដុះ​ធ្មេញ​ថ្គាម​ផង ឬ​មួយ​ជា​អាប់​សែ​ផង ។ ដូច​នេះ ដើម្បី​អោយ​ដឹង​ប្រាកដ ចូរ​អ្នក​មើល​ប្រហោង​ដង្កូវ​ស៊ី​នៅ​លើ​ធ្មេញ​ណាមួួ និង​ពង​អញ្ចាញ​ធ្មេញ​ដែល​នៅ​ក្បែរ​នោះ ។ 

   ការ​ណា​មុខ​ហើម ចូរ​មើល​រោគ​សញ្ញាអាប់​សែ (ខ្ទុះ​) ២​យ៉ាង 
   ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​នោះ នៅ​ក្មេង​ពីអាយុ​ ១៦ ទៅ២២ឆ្នាំ ជា​ញឹក​ញាប់​វា​មិន​មាន​អាប់​សែ​ទេ ។ ធ្មេញ​ស្រុក​ដែល​ជាថ្គាម​ធំទី៣ អាច​ដុះ​ចេញ​មក​នៅ​ផ្នែក​ខាង​ក្រោយ​មាត់​របស់​គេ ។ កាលណា​ធ្មេញ​ដុះ វាចាក់​ទំលុះ​ស្បែក​ ហាក់​ដូចជា​ការ​មុត​នឹង​របស់​កខ្វក់ ចំ​ត្រង់ដៃ​មនុស្ស​ម្នាក់​ អាច​បង្ក​រោគ​បាន ។​ ការ​មុត​អញ្ចាញធ្មេញ ជុំ​វិញ​ធ្មេញ​របស់​គេ ក៏អាច​បង្ក​រោគ​ដែរ ហើយ​បណ្តាល​អោយ​ហើម​មុខ​ឡើង ។

   បើ​មាន​ចន្លោះ​គ្រប់​គ្រាន់​ ធ្មេញ​នឹង​ដុះ​ឡើង​ដោយ​ខ្លួន​វា គឺ​គ្រាន់​តែ​ត្រូវ​ការ​រយៈ​ពេល​មួយ​ប៉ុណ្ណោះ ។ មុន​នឹង​សំរេច​អន្ត​គមន៍​ ត្រូវ​កំណត់​អោយ​ដឹង​ថា តើ​បញ្ហា​នោះធ្ងន់​ធ្ងរ​យ៉ាង​ណា​ ?
   បើ​គ្មាន​ការ​ហើម​ទេ ហើយ​បើ​អាច​បើក​មាត់​របស់​គេ​បាន ត្រូវ​ពន្យល់​ដល់​គេ ពី​អ្វី​ដែល​កំពុង​កើត​ឡើង និង​ពី​អ្វី​ដែល​គេ​អាច​ធ្វើ​ដោយ​ខ្លួនគេ​បាន ដើម្បី​បន្ថយការ​បង្ក​មេរោគ​និង​ធ្វើ​អោយ​អញ្ចាញ​ធ្មេញ​ស្វិត​មាំ​ល្អ ។ ឱ​សថ​ដែល​ល្អ​បំ​ផុត​គឺ ការ​ខ្ពុរ​សំអាត​និង​ទឹក​អំបិលក្តៅ​ឧណ្ណៗ អោយ​ជ្រាប​ដល់​កន្លែង​ឈឺ​ចាប់ ។ ចូរ​ប្រើ​ឱ​សថ​បែប​នេះ រហូត​ដល់​ធ្មេញ​ដុះ​គ្រប់​ទាំង​អស់ នៅ​ក្នុង​មាត់ ។ 

   ប្រសិន​បើ​វាធ្ងន់​ធ្ងរ​ ដូចជា​ឈឺ​ចាប់​ខ្លាំង​ ហើម​ឡើង​មិន​អាច​បើក​មាត់​រួច ។ 

និស្សិត​វេជ្ជសាស្ត្រ​ ឃិន សំណាង

Pocket Medicine - 4th Edition


Pocket Medicine - 4th Edition
4.96 MB
282 Pages

Psychiatric Drug Reactions and Interactions


Psychiatric Drug Reactions and Interactions
640 KB
194 Pages

កត្តា​នាំ​អោយ​កើត​សុក​ពាំង​មាត់​ស្បូន​


   មក​ដល់​ថ្ងៃ​នេះ​ នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូល​ហេតុ​ដែល​នាំ​អោយ​កើត​មាន​សុក​ពាំង​មាត់​ស្បូន​ ។ តែ​ទោះ​យ៉ាង​ណា​ ក៏គេ​សង្កេត​ឃើញ​ថា​សុក​ពាំង​មាត់​ស្បូន​ កើន​ឡើង​នៅ​លើ​ស្ត្រីមាន​ផ្ទៃពោះ ដែល​មាន​ ៖ 

- បង្កើត​កូន​ច្រើន​ដង
- វះ​យក​កូន
- វះ​យក​ដុំ​ស្បូន​ វះ​យក​កូន​ក្រៅ​ស្បូន​ 
- យក​កូន​ចេញ 
- បង្កើត​កូន​មាន​ការ​ត្រួត​ពិនិត្យ​ស្បូន រឺ​ទាញ​យក​សុក​ចេញ 
- ការ​ចំលង​រោគ​នៅ​ស្បូន
- កូន​ច្រើន​ក្នុង​ពេល​តែ១
- ធ្លាប់​បង្កើត​កូន​មាន​សុកពាំង​មាត់​ស្បូន

   សុក​ពាំង​មាត់​ស្បូន​ជា​ករណី​មួយ​ដែល​អោយ​យើង​ត្រូវ​ដឹង​កាន់​តែ​លឿន និង​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល​ទាន់​ពេល ព្រោះ​វា​អាចធ្វើ​អោយ​ស្ត្រី​មានផ្ទៃ​ពោះ​ធ្លាក់​ឈាមក្រហម នឹង​ប៉ះ​ពាល់​ដល់​ទារកក្នុងផ្ទៃ ។

Obstetrics and Gynecology An Illustrated Colour Text


Obstetrics and Gynecology An Illustrated Colour Text
36.6 MB
172 Pages

Interpreting Chest X-Rays Illustrated with 100 Cases


Interpreting Chest X-Rays Illustrated with 100 Cases
8.54 MB
211 Pages

Essential ENT 2nd Edition


Essential ENT 2nd Edition
8.23 MB
207 Pages

Medical Terminology For Health Professions 6th Edition


Medical Terminology For Health Professions 6th Edition
33 MB
601 Pages

The Big Picture Gross Anatomy


The Big Picture Gross Anatomy
10.4 MB
513 Pages

Textbook of Biochemistry with Clinical Co-relations - 4th Edtion


Textbook of Biochemistry with Clinical Co-relations - 4th Edtion
45.2 MB
1196 Pages

Pediatric Critical Care Review


Pediatric Critical Care Review
1.48 MB
168 Pages