ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ពាក់​វ៉ែនតា?


   ធ្លាប់​ឆ្ងល់​ទេ​ ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ត្រូវ​ពាក់​វ៉ែន​តា?

   ប្រសិន​បើ​ភ្នែក​មិន​បាន​ស្ថិត​នៅ​ក្នុង​ទ្រង់​ទ្រាយ​ រឺ​មិន​អាច​ផ្តោត​អោយ​បាន​ត្រឹម​ត្រូវ​ទេ អ្នក​មិន​អាច​បង្កើត​រូបភាព​ច្បាស់​នៅ​លើ រេទីន បាន​ទេ ( ស្រទាប់​ជា​លិកា​នៅ​ផ្នែក​ខាង​ក្រោយ​ភ្នែក​ដែល​មាន​អារម្មណ៍​រំញោច​ទៅ​នឹង​ពន្លឺ​ និង​បញ្ជូន​សញ្ញា​ទៅ​អោយ​ខួរ​ក្បាល អំពី​អ្វី​ដែល​បាន​មើល​ឃើញ ) ។ នៅ​ក្នុង​ករណី​នេះ អ្នក​ចាំបាច់​ត្រូវ​ពាក់​វ៉ែនតា​ ដើម្បី​កែតំរូវ​ពី​ការ​មើល​របស់​អ្នក ។ 

   ចំពោះ​មនុស្ស​ភ្នែក​ម៉្ញូប​មើល​ជិត វត្ថុ​ដែល​នៅ​ឆ្ងាយ​មើល​ទៅ​ហាក់​ដូចជា​ព្រិល ដោយសារ​រូបភាព​នោះ​កើត​ឡើង​នៅ​ពី​មុខ​រេទីន ។ មនុស្ស​ភ្នែក​ម៉្ញូប​ជិត​ អាច​មើល​ឃើញ​វត្ថុ​ដែល​នៅ​ក្បែរ​នោះ​យ៉ាង​ច្បាស់ ។ ចំពោះ​មនុស្ស​ភ្នែក​ម៉្ញូប​ឆ្ងាយ​វិញ រូប​ភាព​នោះ ស្ថិត​នៅ​ក្រោយ​រេទីន ដូច្នេះ វា​ហាក់​ដូចជា​ស្រអាប់​ ខណៈដែល​កែវ​ភ្នែក​ព្យាយាម​ផ្តោត​ទៅ​នៅ​វត្ថុ​នៅ​ក្បែរ​នោះ ។ នៅ​ពេល​មនុស្សយើង​កាន់តែចាស់​ កែវ​ភ្នែក​របស់​យើង​កាន់​តែ​ពិបាក​ និង​មិន​អាច​ផ្លាស់​ប្តូរ​ទ្រង់ទ្រាយបាន​ក្នុង​ការ​ផ្តោត​អោយ​កាន់តែ​ជិត​ឡើង ។

និស្សិត​វេជ្ជសាស្ត្រ​ ឃិន សំណាង 

Previous
Next Post »
0 Komentar