វិធី​ព្យាបាល​ជំងឺ​អុត​ស្វាយ

ជំងឺអុតស្វាយ (Chickenpox)

រូបកុមារកើត​ជំងឺអុតស្វាយ

   ជំងឺ​អុត​ស្វាយ ជាជំងឺ​ដែល​បង្ក​អោយ​មាន​ជា​កន្ទួល​រមាស់​អុច​ៗក្រហមលើ​ស្បែក​របស់យើង​ រាល​ដាល​ពី​ស្មង​ជើង ដល់​ក មុខ​ និង​អវយវៈផ្សេងទៀត ដែល​រយៈ​ពេល​ប្រមាណ​៧ ទៅ​១០ថ្ងៃ​ក្រោយ​ កន្ទួល​ទាំង​នោះ​និង​វិវត្តន៍​ពី​អុចៗក្រហម ទៅជា​ពងបែក​មានទឹក​វិញ (Vesicles)​ ។ ពង​បែក​ទាំង​នោះ​មាន​ចេញ​នៅក្នុង​មាត់ លើ​ស្បែក​ក្បាល ជុំវិញ​ភ្នែក ប្រដាប់​បន្តពូជ ដែល​ធ្វើ​អោយ​អ្នក​ជំងឺ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ។ ក្រោយ​ពី​កើត​នៅ​កន្លែង​មួយ​ហើយ វា​អាចជា​សះស្បើយ ដោយ​ក្រោយ​មក​ទៅកើត​កន្លែងផ្សេង​ទៀត​រហូត​ដល់​ប្រហែល​២សប្តាហ៍​បាន​អាការៈ​កន្ទួល​រមាស់​នោះបាត់ ។ ចំនែក​ការ​ចម្លង​នៃជំងឺនេះ​ក៏​ស្ថិត​ក្នុង​ដំណាក់​កាល​នេះដែរ ។ ហេតុ​ដូច​នេះ បានជា​អ្នក​ជំងឺ​ត្រូវ​នៅ​អោយ​ឆ្ងាយ​ពី​អ្នក​ដទៃ លើក​លែង​ក្រុម​គ្រួសារ​ដែល​នៅជាមួយ ។ បញ្ជាក់​ថាជំងឺ​អុត​ស្វាយ​ឆ្លង​តាម​ប្រព័ន្ធដកដង្ហើម ។ 

   សម្រាប់​វិធី​ព្យាបាល ជំងឺអុតស្វាយវិញ គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​អោយ​មែនទែន ព្រោះ​អី​ជំងឺ​អុតស្វាយ ជា​ជំងឺដែល​ចំលង​កាចសាហាវ​បំផុត ។ អ្នក​ជំងឺ​គួរ​ណា​តែ​នៅ​ក្នុង​ផ្ទះ​រហូត​ដល់​ស្នាម​កន្ទួល​ទាំង​នោះ បាត់​អស់ ។ ក្រៅ​ពី​អោយ​អ្នក​ជំងឺ​នៅផ្ទះហើយ យើង​ក៏​ត្រូវ​ព្យាបាល​ដោយការ​អោយ​ថ្នាំ​មួយ​ចំនួន​ដល់​អ្នក​ជំងឺ​ ទៅ​តាម​សភាព​របស់​អ្នក​ជំងឺ​នីមួយៗ ដូចជា ៖

- ថ្នាំ Zovirax (Acyclovir) មាន​ប្រយោជន៍​សំរាប់​បំបាត់​រោគ​សញ្ញា​របស់​ជំងឺ​ផ្តាសាយ តែការ​ប្រើ​ថ្នាំ​នេះ ស្ថិត​នៅក្នុង​ការ​ខ្វែង​គំនិត​គ្នានៅឡើយ ដោយ​មាន​វេជ្ជបណ្ឌិត​ខ្លះ​បាន​លើក​ឡើង​ថា ថ្នាំ​នេះគួរ​ប្រើ​ជាមួយ​កុមារ​ដែល​មិន​មាន​រោគសញ្ញា​ប៉ះពាល់​ដល់​ខួរ​ក្បាល​ និង​សួត ។

- ថ្នាំ​ប្រឆាំង​អាឡែក​ហ្ស៊ី ដូចជា Benadryl រឺ Zyrtec ដើម្បី​បំបាត់​ការឈឺចាប់ រមាស់ និង​ហើម ។

- ថ្នាំ​អង់ទីប៊ីយូទិច ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ឆ្លង​លើ​ស្បែកក្រោយ​ពី​កើត​ជំងឺ​អុតស្វាយ រឺអ្នក​ជំងឺ​អុតស្វាយ​មានជំងឺទាក់​ទង​នឹង​សួត ។

* ការ​ថែទាំ​ ការ​ព្យាបាល​នៅផ្ទះ ជា​កត្តាចំបង​សម្រាប់​សមាជិក​គ្រួសារ​គ្រប់​រូប​គួរ​ដឹង

- ត្រូវ​កាត់​ក្រចកដៃ​របស់​អ្នកជំងឺ​ដើម្បី​កុំអោយ​អ្នក​ជំងឺអេះ ហើយចំលង​មេរោគផ្សេងៗទៀត និងសន្លាក់
- ត្រូវ​ងូត​ទឹក​អោយ​អ្នក​ជំងឺ​អោយបាន​ច្រើន​ដង​ក្នុង​១ថ្ងៃ ដើម្បី​បំបាត់​ភាព​រមាស់ ចៀសវាង​ការ​ចំលង​មេរោគ​ត្រង់​ស្នាម​អុជនោះ និង​គ្របកន្សែង​ត្រជាក់ សើម​លើស្បែក
- ចំពោះ​កុមារ​តូចៗ ត្រូវ​ឧស្សាហ៍​ផ្លាស់​ប្តូរ​កន្ទប​អោយ​កុមារ​បានច្រើន​ដង​ ដើម្បី​អោយ​ស្នាម​កន្ទួល​ស្ងួត​ និង​ជ្រុះ​អស់ ។
- ប្រើប្រាស់​ថ្នាំ Tatanol ដើម្បី​បន្ថយ​កំដៅ​ក្នងខ្លួន​អ្នក​ជំងឺ ដាច់​ខាត​មិន​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ Aspirin ទេ

#បងពេទ្យ
ប្រភព ឯកសារ​យោង គេហទំព័រ Health.com.kh
Previous
Next Post »
2 Komentar
avatar

អរគុណច្រើន!!!!

Balas
avatar

ស្វាគមន៍សម្រាប់ម្ចាស់សំណួរដំបូងរបស់ប្លក់ថ្មី ស្នាដៃនិស្សិតកម្ពុជា :)

Balas