ហេតុអ្វី​យើង​យំ ពេល​ហាន់​ខ្ទឹម​បារាំង​?


   ខ្ទឹម​បារាំង​គឺ​ជា​ខ្ទឹម​ដែល​មាន​លក្ខណៈ​ខុសពី​ខ្ទឹម​ស ត្រង់​វាធំ ហើយ​មាន​តាម​ស្រទាប់​ៗ ។ ខ្ទឹម​បារាំង​ត្រូវ​បាន​គេ​យកទៅ​ធ្វើ​ជា​ម្ហូប​បានច្រើន​មុខ ដែល​សុទ្ធ​តែ​ឱជារស​ឈ្ងុយ​ឆ្ងាញ់ ។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ពេល​ដែល​យើង​ម្នាក់​ៗ ហាន់​ខ្ទឹម​បារាំង​ បែរ​ជា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចេញ​ទឹក​ភ្នែក ។ តើ​ហេតុ​អ្វី​បាន​ជាយើង​ចេញ​ទឹក​ភ្នែក​ ពេល​ដែល​ហាន់​ខ្ទឹម​បារាំង ??? ចុះ​ម្តេច​ពេល​ហាន់​ខ្ទឹម​ស យើង​មិនយំ???

   ខ្ទឹម​បារាំង​ក៏​កើត​ឡើង​ពី​ពពួក​កោសិកា​នានា ដែល​កោ​សិកា​ទាំង​នោះ មាន​ផ្ទុកអាស៊ីត​អាមីណូ ដែល​មាន​សារធាតុ​ស្ពាន់ធ័រ​ (S) ។ នៅ​ពេល​ដែល​យើង​កាត់ រឺ​ហាន់​ខ្ទឹម​បារាំង ពេល​នោះ កោសិកា​ទាំងនោះ ត្រូវបាន​បែក ហើយរក​អុកស៊ីតកម្ម ។ ក្រោយ​ពី រងអុក​ស៊ីត​កម្ម វា​ក៏បាន​ទៅប៉ះ​នឹង​ទឹក​ភ្នែក​របស់​យើង រួច​បំប្លែង​ទៅជា Acid Sulfuric ។ ហើយ​គឺ​ដោយសារ​អាស៊ីត​នេះ ដែល​វាធ្វើ​អោយ​ទឹក​ភ្នែក​របស់​យើង​ហូរ ដោយ​មិន​ដឹង​​ខ្លួន ។ 
   ដោយ​ឡែក​ពេល​ដែល​យើង​ចំអិន ខ្ទឹម​បារាំង​ ពពួក​អាស៊ីត​អាមីន ក៏​ឆ្អិន ដែល​វា​មិនបាន​បំលែង​ទៅជា​ Acid Sulfuric ។ ដូច្នេះ​ហើយ​បាន​ជាង​យើង​មិន​យំ ពេល​ដែល​ចំអិន​ខ្ទឹម​បារាំង​ហើយ តែ​យើង​នឹង​នៅ​តែ​ដឹង​ក្លិន និង​រសជាតិ​របស់​វានៅ​ដដែល ។

វិធី​បង្ការ​ពេល​ដែល​លោក​អ្នក​ហាន់​ខ្ទឹម​បារាំង

   យើង​ប្រាកដ​ជា​មិន​អាច​ជៀស​ផុត​ពី​ការ​ហាន់​ខ្ទឹម​បារាំង​នោះទេ បើ​ដូច្នេះ​យើង​ត្រូវ​មានវិធី​បង្ការ​ដើម្បី​កុំអោយ​ចេញ​ទឹក​ភ្នែក ។ វិធី​បង្ការ​នោះ​មាន​ដូច​ខាង​ក្រោម ៖
- យើង​ហាន់​ខ្ទឹម​បារាំង​នៅ​ក្នុង​ទឹក ធ្វើ​ដូចនេះ អាស៊ីត​អាមីន នឹង​មិនត្រូវ​រងអុកស៊ី​តកម្ម ដែល​មិន​ធ្វើ​អោយ​យើង​យំបាន
- ដាក់​ខ្ទឹម​បារាំង​ក្នុង​ទូ​ទឹក​កក​ មុន​យក​មក​ធ្វើម្ហូប ។ ការ​ទុក​ខ្ទឹម​បារាំង​ក្នុង​ទូ​ទឹកកក នឹងធ្វើ​អោយ​ខ្ទឹមបារាំង​ចុះ​ត្រជាក់ ជា​ហេតុធ្វើ​អោយ​អាស៊ីត​អាមីន ពិបាក​ធ្វើ​អុក​ស៊ីតកម្ម 
- បៀម​ឈឺគូស​នឹង​មាត់​ នោះ​សារធាតុ​ដែល​នៅ​នឹង​ក្បាល​ឈើ​គូស​អាច​ស្រូប​យក​ ក្លិន​ឆួល​របស់​ខ្ទឹម​បារាំង​មិន​អោយ​មក​ក្រពេញ​ទឹក​ភ្នែក​របស់​យើង​បាន 


រូបភាព Google
អត្ថបទ បងពេទ្យ
ប្រភព Looking Today & Facebook វៀតណាម

Previous
Next Post »
0 Komentar