រោគសញ្ញា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​



   ជំងឺ​ទឹកនោមផ្អែម​នាពេល​បច្ចុប្បន្ន​នេះ ត្រូវ​បា​ន​គេ​យក​ទុក​ដាក់​ខ្លាំង​ ដោយសារ​កត្តា​ដែល​នាំ​អោយ​មាន​ជំងឺនេះ មាន​អត្រា​ខ្ពស់ ហើយ​ជំងឺ​នេះ អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ ។ ប្រសិនបើ​អ្នក​រក​ឃើញ​រោគសញ្ញា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ទាន់ពេលវេលា នោះអ្នក​អាច​កម្ចាត់​ចេញ​នូវ​ផលវិបាក​ធ្ងន់ធ្ងររបស់​ជំងឺ​នេះ​បាន​ ។​
រោគសញ្ញា​គម្រាមកំហែង​ទូទៅ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​រួមមាន ៖
  • ​ស្រេកទឹក​ខ្លាំង និង​នោម​ច្រើន ខុស​ធម្មតា​
  • ​ឃ្លាន​ខ្លាំង ទោះបីជា​ញ៉ាំ​ហើយ​ក៏​ដោយ​
  • ​អស់កម្លាំង​ខ្លាំង​
  • ​ព្រិល​ភ្នែក​
  • ​មុខរបួស​ក្រ​ជាសះស្បើយ​
  • ​ស្រក​ទម្ងន់​ទោះបីជា​អ្នក​ញ៉ាំ​ច្រើន​ជាង​ធម្មតា​ក៏ដោយ​
  • ​ស្ពឹក ឈឺ ឬ​ឈឺចាប់​ឆៀបៗ​នៅ​ជើង ឬ​ដៃ​
បើ​លោក​អ្នក​ចង់​ប្រាកដ​ទៅទៀត សូម​អញ្ជើញ​ទៅ​កាន់​មណ្ឌល​សុខភាព រឺមន្ទីរពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​ដើម្បី​ធ្វើតេស្ត​ឈាម​រក​កម្រិត​ជាតិ​ស្ករ ។

អត្ថបទ បងពេទ្យ
រូបភាព Google
Previous
Next Post »
0 Komentar