វិធី​ Download ឯកសារ​ក្នុង​ប្លក់ក្រុមនិស្សិតពេទ្យ​កម្ពុជា


   នៅ​ក្នុង​ប្លក់​ក្រុម​​និស្សិត​ពេទ្យ​កម្ពុជា ​យើង​ខ្ញុំ​បាន​ដាក់​បញ្ចូល​អោយ​លោក​អ្នក​ Download នូវ​សៀវភៅ ឯកសារ​មួយ​ចំនួន​ ដែល​មាន​សារ​ប្រយោជន៍​ដល់​លោក​អ្នក​ក្នុង​ការ​សិក្សារៀន​សូត្រ ការ​ស្រាវជ្រាវ ស្វែង​យល់​ផងដែរ ។ តែទន្ទឹម​នឹង​នេះ អ្នក​ប្រាក​ដជា​ដឹង​ហើយ​ថា រាល់​ពេល​លោក​អ្នក​ Download នឹង​មាន​ការ​ជាប់​នៅ Website មួយ​គឺ Adf.ly ដែល​តំរូវ​អោយ​យើង​បិទ​ Website នោះ​ហើយ​ទើប​ឈាន​ទៅ​ដល់ Link ដែល​យើង​អាច Download ឯកសារ​បាន ។ ក្រុម​យើង​ខ្ញុំ​ធ្វើ​បែប​នេះ ក៏​ព្រោះ​ដើម្បី​រក​ប្រាក់​មួយ​ចំនួ​នដើម្បី​បង់ថ្លៃសេវា​ Internet ប្រចាំ​ខែ ក៏​ដូចជា​បំរើ​លើ​ការ​ចំណាយ​របស់​ក្រុម ។ ហេតុ​ដូច​នេះ សូម​បងប្អូន​យើង​មេត្តា​អធ្យាស្រ័យតាម​ការ​គួរ ។ 

   យើងខ្ញុំ​នឹង​នាំ​លោក​អ្នក​ត្រួសៗ​ពីការ​ Download

ដំបូង យើង​ចូល​ទៅក្នុង​ Link ណាមួយ​ដើម្បី Download ឯកសារ​ ឧទាហរណ៍ Link Mechanisms of Clinical Signs http://mscambo.blogspot.com/2016/08/00054.html ។ យើង​ចុច​លើ Link នេះ ហើយ​នឹងឃើញ​ពាក្យថា​អោយ​ Download ។ 

បន្ទាប់​មក យើង​ចុចត្រង់ Download ។ វានឹង​លោត​ចូល​ Website Adf.ly ដែល​តំរូវអោយ​យើង​ SKIP AD ចោល ដោយ​រង់​ចាំរយៈពេល ៥នាទី ហើយ​ចុចត្រង់ SKIP AD នៅផ្នែក​ខាងលើ​ខាងស្តាំ ដូច​រូបខាងក្រោម


ចុង​ក្រោយ​ វា​នឹង​លោត​ចូល​ក្នុង​គេហទំព័រ​ដែល​ក្រុម​យើង​ខ្ញុំដាក់​អោយ​ Download ។ រាល់ឯកសារ និងសៀវភៅ​ភាគ​ច្រើន​ យើង​ខ្ញុំ​ Upload តាម Google Drive ។ 

   ​យើង​ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ជា​ច្រើន​ពី​សំណាក់​លោក​អ្នក​ដែល​ជានិស្សិត​ពេទ្យ​កម្ពុជា រឺ​ក៏​លោក​ពូ លោក​អ៊ំ​ លោក​គ្រូ​ដែល​ជាសាស្ត្រាចារ្យ​នៅ​តាម​បណ្តាសាលា រឺ​សាកល​វិទ្យាល័យ​នានា ។ ប្រសិន​បើ​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​ឧបត្ថម្ភ​ដល់​ក្រុម​យើង​ខ្ញុំ លោក​អ្នក​អាច​ទំនាក់​ទំនង​មក​កាន់​ Facebook Page ក្រុមនិស្សិតពេទ្យកម្ពុជា ។ 

សូម​អរគុណ!!!
0 Komentar