យល់ដឹង​ស្បែក​លឿង​សរីរសាស្ត្រ


   ស្បែក​លឿង​សរីរសាស្ត្រ​កើត​ឡើង​ដោយសារ មាន​កំរិត​ចំហាយ​ Bilirubin នៅ​ក្នុង​ឈាម​កើន​ខ្ពស់​រហូត​ធ្វើ​អោយ ស្រទាប់​ស្បែក​មាន​ពណ៌​លឿង ដែល​ភ្នែក​ធម្មតា​អាច​មើល​ឃើញ​បាន ។ ភាគ​ច្រើន​ក្មេង​ទើប​កើត​សុទ្ធតែ​មាន​ស្បែក​លឿង លើ​កំរិត​មិន​​ដូចគ្នា ។ ហេតុ​ដែល​ហៅ​ថា ស្បែក​លឿង​សរីរសាស្ត្រ ពី​ព្រោះ​វាមាន​ការទាក់​ទង​ដល់​លក្ខណៈពិសេស​នៃ​ការ​ផ្លាស់​ប្តូរ Bilirubin លើ​ទារក​ទើប​កើត ។ 

១. អាយុ​កាល​នៃ​ឈាម​ក្រហម​លើ​ទារក​ទើបកើត​ពិតជា​ខ្លីណាស់ គឺ​ចាប់​ផ្តើម​តាំង​ពី ៧០ ទៅ​ដល់ ៩០​ថ្ងៃ ឈាម​ក្រហម​ត្រូវ​វិនាស​ទៅ​វិញ យ៉ាង​ឆាប់​រហ័ស ធ្វើអោយ​ចំនួន Bilirubin ក្នុង​ឈាម​កើន​ឡើង ។
២. ប្រព័ន្ធ​ភាព​ស៊ាំនឹង​ជំងឺ របស់​ទារក​ទើប​កើត​ រីក​លូត​លាស់​មិន​ទាន់​បាន​សព្វ​គ្រប់ Bilirubin កើត​ចេញ​មក​មិន​ទាន់​បាន​កំចាត់​ចោល ជាហេតុ​កក​ស្ទះ​បណ្តាល​អោយ​ស្បែក​លឿង ។ ក្រៅពី​នោះ ទារក​ទើប​កើត ផ្លូវ​ពោះ​វៀន​មិន​ទាន់​មាន​មេរោគ ក៏អាច​ប៉ះពាល់​ដល់​ការ​ផ្លាស់​ប្តូរ​សារជាតិ​ Bilirubin ។

   ចំពោះ​មូល​ហេតុ​ទាំង​ឡាយ​ខាង​លើ​នេះ ញ៉ាំង​អោយ​ Bilirubin នៅ​ក្នុង​ឈាម​របស់​ទារក​ទើប​កើត​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ រហូត​ឈាន​ដល់​ស្បែក​លឿង​សរីរសាស្ត្រ ។
   លក្ខណៈ​ពិសេស​នៃ​បាតុភូត​ស្បែក​លឿង​សរីរសាស្ត្រ លើ​ទារក​ទើប​កើត​ គឺ​ភាគ​ច្រើន​កើត​មាន​ក្រោយ​ពី ២ទៅ៣ថ្ងៃ បន្ទាប់​ពី​កើត កើត​បាន​ពី ៣ទៅ៥​ថ្ងៃ គឺ​ស្បែក​លឿង​មាន​សភាព​ច្រើន​ជាង ជាធម្មតា​ពី ៧ទៅ១៤​ថ្ងៃទើប​អស់ ។ ចំពោះ​ក្មេង​ទាំង​ឡាយ​កើត​មក​មិន​គ្រប់​ខែ ចំណាយ​រយៈ​ពេល​ពី ២ទៅ៣សប្តាហ៍​ទើប​អស់ ។ ស្បែក​លឿង​សរីរ​សាស្ត្រ​លើ​ទារក​ទើប​កើត​ ជាធម្មតា​នៅ​មាន​កំរិត​ស្រាល ទារក​ក៏​គ្មាន​នូវ​រោគសញ្ញា​ណាមួយ​ដែល​ ហេតុ​ដូច្នេះ មាតាបិតា​មិន​គួរ​ខ្វាយ​ខ្វល់​ខ្លាំង​ពេក​ដែរ ។ 

និស្សិតវេជ្ជសាស្ត្រ​ ឃិន សំណាង
Previous
Next Post »
0 Komentar