តើ​យើង​ដក​ដង្ហើម​បាន​ដោយ​របៀប​ណា​ ?


   ខណៈ​ដក​ដង្ហើម​ចូល​ សាច់​ដុំ​រវាង​ឆ្អឹង​ជំនីរ និង​របាំង​ខ្យល់​ (ជា​សាច់ដុំ​មាន​លក្ខណៈ​កោង​បែង​ចែក​រវាង​ចន្លោះ​ទ្រូង និង​សរីរាង្គ​ផ្នែក​ខាង​ក្រោម ) នឹង​សន្ធឹង​ចេញ​ដើម្បី​ឱ្យ​ខ្យល់​ចូល​ទៅ​ក្នុង​សួត​បាន​ច្រើន ។ ខ្យល់​នឹង​ឆ្លង​កាត់​តាម​ច្រមុះ​ មាត់​ ចូល​ទៅ​កាន់​បំពង់​ខ្យល់ (trachea) ។ បំពង់​ខ្យល់​នេះ នឹង​ឆ្លង​កាត់​ពី​ក​ រហូត​ដល់​ដើម​ទ្រូង រួច​ទើ​បចែក​ចេញ​ជា ២​ផ្នែក (bronchi) ខាង​ឆ្វេង​ និង​ខាងស្តាំ ឆ្ពោះ​ទៅរក​សួត​ទាំង​សងខាង ។ បន្ទាប់​មក​ទើប​បែក​មែក​សាខា ចេញជា​បំពង់​តូចៗ រាប់​រយ​បំពង់ ។ បំពង់​តូចៗ​ទាំង​នេះទៅ​បញ្ចប់​នៅ​ធុង​ខ្យល់ ។ ធុង​ខ្យល់​ជាច្រើន​រួម​គ្នា​ជា​សួត​ ហើយ​នឹង​មាន​ការផ្លាស់​ប្តូរ​អាកាស​ដោយ​មាន​ការ​ខ្ជាក់​ឧស្ម័ន​កាបូនិច​ពី​ឈាម​ចូល​ទៅ​កាន់​ថង់​ខ្យល់​ ហើយ​នាំ​អុកស៊ីសែន​ពី​ថង់​ខ្យល់​ចូល​ទៅ​កាន់​សសៃឈាម ។ 

   ខណៈ​ដកដង្ហើម​ចេញ​ សាច់​ដុំ​ដើមទ្រូង​ធ្វើការ​បើក​ត្រលប់​មក​រកសភាព​សំរាក​ កើត​កំលាំង​ច្រាន​នៃសួត​ ដើម្បី​ច្រាន​ឧស្ម័ន​កាបូនិច​ចេញ​ពី​បំពង់​ខ្យល់ ទៅ​ខាង​ក្រៅ​រាងកាយ ។ 

   ធម្មតា​យើង​ដកដង្ហើម​ចេញ​ប្រហែល​ជា​ ១៦​ដង​ ក្នុង​១នាទី ។ សំរាប់​ក្មេង​តូច​ និង​ក្នុង​ខណៈ​ហាត់​ប្រាណ ឬក្នុង​ពេល​ដែល​មាន​ភា​ពខុស​ប្រក្រតី​នៃ​រាងកាយ នឹង​មានអត្រា​ការ​ដកដង្ហើម​លឿន​ជាង ។ ការ​រាប់​អត្រា​ដកដង្ហើម​ គឺ​រាប់​រាល់​លើក​ ពេល​ដែល​ដើម​ទ្រូង​រីក​ឡើង​ក្នុង​ ១នាទី ។ 

#បងពេទ្យ
ប្រភព សៀវ​ភៅ​វិនាទី​សង្គ្រោះ​បន្ទាន់

Previous
Next Post »
0 Komentar