ជំងឺ​មួយ​ចំនួន​ឆ្លង​តាម​ការដក​ដង្ហើម​


   ជំងឺ​ឆ្លង​ជាជំងឺ​ដែលយើង​ត្រូវមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ជៀស​វាង​ការ​ចំលង​ទៅ​កាន់​អ្នក​ដទៃ រឺ​ពី​អ្នក​ដទៃ​មក​យើង ។ មាន​ផ្លូវ​ចំលង​ជាច្រើន​ ដែល​ជំងឺ​ឆ្លង​អាច​ឆ្លងបាន ដូចជា ការ​ដកដង្ហើម ការទទួល​ទាន​អាហារ ឈាម និង​ស្បែក ។ ជំងឺ​ឆ្លងតាម​ការ​ដកដង្ហើម ជា​ជំងឺ​ដែល​យើង​ពិបាក​នឹង​ជៀសវាង​បាន ដោយ​សារ​យើង​ត្រូវ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ជំងឺ ។ 

   ជំងឺ​ឆ្លង​តាម​រយៈ​ការដកដង្ហើម​មាន​ដូចជា​ ៖
- ជំងឺ​ផ្តាសាយ 
- ជំងឺ​ឆ្លង​វីរុស​ស្រួចស្រាល 
- ជំងឺរលាក​ស្រោម​ខួរ
- ជំងឺស្រឡទែន
- ជំងឺកញ្ជ្រឹល
- ជំងឺ​ខាន់​ស្លាក់
- ជំងឺអុតធំ
- ជំងឺអុតស្វាយ
- ជំងឺក្អកមាន់

#បងពេទ្យ
Previous
Next Post »
0 Komentar