12 យ៉ាង ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ គួរ​យល់​ដឹង!


សម្រាប់បងៗជាស្ត្រីទាំងអស់ ក្នុងអំឡុងពេលមានផ្ទៃពោះ គួរ​តែ​មាន​ការ​មើល​ថែ​អោយ​បាន​ត្រឹម​ត្រូវ​ទៅ​លើ​សុខ​ភាព​ខ្លួន​ឯង ក៏​ដូច​ជា សុខ​ភាព​កូន​ក្នុង​ផ្ទៃ​ផង​ដែរ ដើម្បី​ធានា​អោយ​មាន​សុវត្ថិភាព និង ការ​លូត​លាស់​ល្អ ជៀស​វាង​ការ​បង្ករ​ផល​ប៉ះ​ពាល់​ឬ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ នៅ​ថ្ងៃ​នេះ ក្រុម​ការងារ ខេម​បូរីផត យើង​ខ្ញុំ សូម​លើក​យក​ចំណុច​ល្អៗ ចំនួន 12 យ៉ាង ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ គួរ​តែ​យល់​ដឹង និង អនុវត្ត​អោយ​បាន​ល្អ​ជា​ប្រចាំ។


  • ត្រូវប្រញាប់ប្រញាល់ទៅផ្តល់ដំណឹងពីការមានផ្ទៃពោះ​របស់​ខ្លួន ទៅ​អោយ​គ្រូពេទ្យ ឬ ឆ្មប​ជំនាញ ដើម្បី​អោយ​គាត់​តាម​ដាន​និង​រៀប​ចំ​កាល​វិភាគ​សម្រាប់​ការ​ទៅ​ត្រួត​ពិនិត្យ​ម្តងៗ។
  • សង្កេតមើលការហូបចុករបស់អ្នក ដោយអ្នកត្រូវ​បរិភោគ​នូវ​សារ​ជាតិ​ប្រូតេ​អ៊ីន អោយ​បាន​ដល់​ទៅ 70 ក្រាម សម្រាប់​ពេល​មាន​ផ្ទៃពោះ ដែល​ធៀប​ទៅ​នឹង​ពេល​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ត្រឹម​តែ 45 ក្រាម​ប៉ុណ្ណោះ ហើយ​អ្នក​ជៀស​វាង​ការហូប​នូវ​ស៊ុត​មិន​ទាន់​ចម្អិន និង សាច់ ក៏​ដូច​ជា​អាហារ​សមុទ្រ​ដែល​មិន​ឆ្អិនល្អ ព្រោះ​អាច​បណ្តាល​អោយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ទារក​ក្នុង​ផ្ទៃ។
  • ស្រូបយកជាតិវីតាមីនអោយបានច្រើន ជា​ពិសេស​សារ​ធាតុ Folic Acid និង មាន​ជាតិ​ដែក​នៅ​ក្នុង​ខ្លួន​ច្រើន។ ការ​ដែល​មាន Folic Acid ច្រើន អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទៃ​ពី​ការ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ។
  • ការធ្វើលំហាត់ប្រាណជាប្រចាំ បានជួយអោយអ្នកមាន​អារម្មណ៍​ស្រស់​ថ្លា ជៀស​ផុត​ពី​ការ​ឈឺ​ចាប់ ឈឺ​សន្លាក់ និង កម្លាំង​កំហែង​រឹង​មុំា សរសៃ​ឈាម​ដើរ​ស្រួល ហើយ​ពេល​ប្រសូត្រ​បុត្រ ក៏មាន​លក្ខណៈ​ស្រួល​ជាង​ធម្មតា​ដែរ។
  • ត្រូវឈប់សម្រាកអោយបានគ្រប់គ្រាន់ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ត្រី​មាសទី 3 នៃ​ការ​មាន​ផ្ទៃ​ពោះ​របស់​អ្នក ដូច​ជា ការ​ដក​ដង្ហើម​មួយៗ និង ម៉ាស្សា​ជា​ដើម ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង ធ្វើ​អោយ​ការ​គេង​មាន​ស​ភាព​ស្ងប់​ល្អ ហើយ​ការ​ស្លៀក​ពាក់ កុំ​សូវ​តឹង​ពេក។
  • ត្រូវនិយាយថាទេ ចំពោះគ្រឿងស្រវឹង ព្រោះ​វា​មាន​ឥទ្ធិ​ពល​ដល់​សរសៃ​ឈាម​របស់​កូន និង ទង​សុក ដែល​អាច​បណ្តាល​អោយ​កូន​ក្នុង​ផ្ទៃ​ជួប​នូវ​គ្រោះ​ហានិភ័យ​មួយ​ចំនួន​នៅ​ពេល​កើតមក។
  • មិនត្រូវលេបថ្នាំដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះ​ថ្នាំ​ដែល​អ្នក​បាន​លេប​ហើយ នឹង​ហូរ​ចូល​ក្នុង​សរសៃ​ឈាម​របស់​ទារក បណ្តាល​អោយ​ទា​រក​កើត​មក មាន​ស​ភាព​ញាក់​ញ័រ​ខុស​ប្រក្រតី។
  • បញ្ឈប់ការជក់បារី ព្រោះការជក់បារី អាច​បង្ករ​ហានិភ័យ​មួយ​ចំនួន​ដូចជា ការ​រលូត​កូន ដាច់​ទងសុក ឬ កូន​កើត​មក​មិន​គ្រប់​ខែ ឬ​មួយ​ក៏​កើត​មក​មាន​អវៈយវៈ​មិន​គ្រប់​គ្រាន់ ឆែប​ត្រង់​កន្លែង​ណា​មួយ​ជាដើម។
  • កាត់បន្ថយការពិសារជាតិកាហ្វេ ព្រោះការ​សិក្សា​បាន​បញ្ជក់​ថា ស្រ្តី​ដែល​ពិសារ​ជាតិ​កាហ្វេ​ច្រើន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ប្រឈម​មុខ​នឹង​ការ​រលូត​កូន​ច្រើន​ជាង​ស្រ្តី ដែល​មិន​ពិសា​កាហ្វេ។
  • ការងារមួយចំនួនក៏អាចប៉ះពាល់ដល់សុខ​ភាព​ក្នុង​ផ្ទៃ​របស់​អ្នក​ដែរ ដួច​ជា ការងារ​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​នូវ​សារ​ធាតុគីមី កន្លែង​មាន​សារ​ធាតុវិទ្យុ​សកម្ម ឬ ប្រើ​ប្រាស់​ផលិត​ផល​ដែល​មាន​ក្លិន​មិនល្អ ជាដើម។
  • ការពិនិត្យមើលសុខភាពមាត់ធ្មេញ​របស់​ស្រ្តី​ជា​មាតា មាន​សារៈ​សំខាន់​ណាស់ ដើម្បី​ជៀស​វាង​នូវ​ការ​កើត​ឡើង​ជម្ងឺ​អញ្ចាញ​ធ្មេញ ធ្វើ​អោយ​បាត់​បង់​នូវ​អរម៉ូន​ផ្សេងៗ។ ជា​ពិសេស​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​ក្នុង​រយៈ​ពេល 6 ខែ ចុង​ក្រោយ។
  • ជាចុងក្រោយនោះ គឺថា ស្រ្តីជាមាតា ត្រូវតែ​ធ្វើ​អារម្មណ៍​អោយ​ស្រស់​ស្រាយ​ក្នុង​ស្ថាន​ភាព​រស់​នៅ​អោយ​បាន​ច្រើន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដើម្បី​អោយ​សតិ​អារម្មណ៍​របស់​ទារក​មាន​សភាព​ល្អ ជៀស​វាង​ការ​កើត​នូវ​ជម្ងឺ​ស្រ្តេស ឬ ការ​គិត​មិន​ល្អ​ផ្សេងៗ។
ដូច្នេះ ដើម្បីធានាបាននូវសុខភាពល្អរបស់​មាតា​ជា​ម្តាយ និង កូន​ក្នុង​ផ្ទៃ គឺថា ស្រ្តី​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​គួរ​តែ​ស្វែង​យល់​នូវ​ចំណេះ​ដឹង​អោយ​បាន​ច្រើន​ទាក់​ទិ​ន​ទៅ​នឹង​ការ​បរិភោគ ការ​ការពារ(មិន​ត្រូវ​ធ្វើ​កា​រធ្ងន់ធ្ងរ ឬ​ហក់​លោត​នោះទេ) ការ​ថែ​រក្សា ពេល​វេលា និង ស្វែង​យល់​ពី​អារម្មណ៍​ខ្លួន​ឯង​អោយ​បាន​ច្រើន​ផងដែរ៕

ប្រភព Cambo Report
Previous
Next Post »
0 Komentar