អាថ៌​កំបាំង​របស់​ទឹក​ដូង ចំពោះ​សុខ​ភាព​យើង


ទឹកដូងគឺជាភេសជ្ជៈធម្មជាតិដ៏ពិសេសមួយ ដែលយើង​មាន​ភាព​ងាយ​ស្រួល​រក​វា​មក​ទទួល​ទាន​បំផុត ហើយ​វា​ក៏​​មាន​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ បើ​ប្រៀប​ធៀប​ជា​មួយ​ភេសជ្ជៈ​កំប៉ុង។ ជារឿយៗ ឪពុក​ម្តាយ​របស់​យើង​តែង​តែ​ណែនាំ​យើង​អោយ​ទទួល​ទឹកដូង​នៅ​ពេល​ដែល​យើង​មាន​អាការៈ​ក្តៅខ្លួន ឈឺថ្កាត់ជាដើម ព្រោះអីវាគ៏ជាទឹកឱសថដ៏អស្ចារ្យ អាចព្យាបាលយើងយ៉ាងមានប្រសិទ្ធភាព។ ទឹកដូងមិនត្រឹមតែជាឱសថដ៏ល្អតែប៉ុណ្ណោះទេ តែវាក៏ជាភេសជ្ជៈសម្រាប់ទទួលទានដែលសំបូរទៅដោយអត្ថប្រយោជន៍ជាច្រើនផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អាថកំបាំងរបស់ទឹកដូង ចំពោះសុខភាពរបស់អ្នក ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមកនោះទេ។


1. ជាភេសជ្ជៈ​ដ៏​ល្អ​បំផុត ដែល​អាច​បំបាត់​ភាព​ស្រេក​ទឹក​បាន​យ៉ាង​ឆាប់​រហ័ស។ នៅ​ក្នុង​ទឹក​ដូង វា​មាន​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​មាន​ប្រយោជន៍​ច្រើន ដូច​ជា​ជាតិស្ករ អេឡិច​ត្រូ​លីត្រ និង​សារ​ធាតុរ៉ែ​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត។ សម្រាប់​អ្នក​ហាត់​កីឡា​គួរ​តែ​ជ្រើស​រើស​យក​ទឹកដូង ជា​ជាង​ភេសជ្ជៈ​កំប៉ុង ព្រោះ​វា​មាន​ជាតិស្ករ​តិច​តួច​តែ​ប៉ូតាស្យូម​ច្រើន អាច​បំបាត់​ភាព​ស្រេច​ទឹក​បាន​រហ័ស។

2. ទឹកដូងក៏​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​ព្យា​បាល​ជំងឺ​រាគ​ផង​ដែរ ព្រោះ​អី​វា​មាន​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​អង់​ស៊ីម សារ​ធាតុរ៉ែ​សំ​ខាន់ និង​អាស៊ីត​ខ្លាញ់​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​រាង​កាយ​យើង​បាត់​បង់​នៅ​ពេលរាគ។ អ្នក​ជំងឺរាគ​គួរ​តែ​ផឹក​ទឹក​ដូង​អោយ​បាន​ច្រើន ព្រោះ​វាអាច​បំពេញ​ទាំង​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែល​បាត់​បង់​ផង ហើយ​ក៏​បំពេញ​នូវ​សារ​ធាតុ​សំខាន់ៗ​នានា​ផងដែរ។


3. នៅក្នុងទឹកដូង​មាន​សារ​ធាតុ Cytokinins ដែល​វា​អាច​រក្សា​ស្បែក​អោយ​មាន​ភាពស​ខ្ចី កោសិកា​រីក​លូត​លាស់​ល្អ អោយ​អ្នក​ទទួល​មាន​ភាព​វ័យ​ក្មេង​ជាង​អាយុបាន។

4. ទឹកដូងក៏​ជួយ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ ដោយ​សារ​តែ​វា​ផ្ទុក​ដោយ​អាស៊ីត Phosphatase, Catalase, dehydrogenase, Diastase ដែល​ជួយ​ដល់​ការ​រំលាយ និង​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម។

5. ទឹកដូង​មួយ​ផ្លែ​សំបូរ​ដោយ​ប៉ូតាស្យូម​ច្រើន​ជាង​ចេក​បួន​ផ្លែ​អោយ​នោះ ហើយ​ក៏​សំបូរ​ទៅ​ដោយ​សារ​ធាតុ​កាល់​ស្យូម ដេក ម៉ាញ៉េ​ស្យូម និងស័ង្គសី​ផងដែរ ដែល​ជា​សារធាតុ​ចាំបាច់​បំផុត​របស់​រាង​កាយ​ក្នុង​កា​រប្រឆាំង​ការពារ​នឹង​ជម្ងឺនានា។


6. វាអាចជួយកាត់​បន្ថយ​ការ​ហើម​ប៉ោង​នៅ​ដៃ​ជើង ជួយ​កំចាត់​មុន​នៅ​ពេល​ដែល​យើង​ប្រើ​ប្រាស់​វា​យក​មក​លុប​មក គ្រប់​គ្រង​សម្ពាធ​ឈាម អាច​រំលាយ​គ្រួស​ក្នុង​តម្រង់​នោម ហើយ​ក៏​ជួយ​រក្សា​កម្រិត PH នៅ​ក្នុង​ខ្លួន​អោយ​មាន​ភាព​នឹងនរ​ផងដែរ។

សរុបសេចក្តីមក ទឹកដូងគឺជាភេសជ្ជៈមកធម្មជាតិដ៏ពិសេស​មួយ ដែល​អ្នក​គួរ​តែ​ឧស្សាហ៍​ទ​ទួល​ទាន​អោយ​បាន​ច្រើន ជា​ជាង​ភេសជ្ជៈ​កំពុង ព្រោះ​អី​វា​មាន​ជាតិ​ស្ករ​តិច​តួច​បំផុត ហើយ​ក៏​សំបូរ​ទៅ​ដោយ​សារ​ធាតុ​សំខាន់ៗ​ដែ​ល​រាង​កាយ​យើង​ត្រូវ​ការ​ផង​ដែរ។ អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម រឺ​ក៏​ធីង​ធោង ស្លេក​ស្លាំង​ក៏​គួរ​តែ​ឧស្សាហ៍​ទទួល​ទាន​ទឹកដូង​ផ​ង​ដែរ ព្រោះ​អីវា​អាច​ជួយ​អោយ​ខ្លួន​ប្រាណ​របស់​យើង​មាន​ភាព​រឹង​មាំ ធូរ​ស្រាល​ជាងមុនបាន។

ប្រភព Cambo Report
Previous
Next Post »
0 Komentar