យល់​ដឹង​ពី​ផល​ពិ​បាក ចំ​ពោះ​ការ​ហូប​អា​ហារ​​ពេល​​ល្ងាច​​ឆ្អែត​​ពេក ​អាច​​បង្ក​ឱ្យ​មាន​​ជំងឺ


រាជធានី​ភ្នំពេញ ៖ ​ជំងឺ​តែងតែ​យាយី​ចំពោះ​ សុខភាព​​រ​ប​ស់​​​យើ​ង​ទាំ​ងអ​​ស់គ្នា ក​ត្តា​​ទាំ​ង​នេះ​​ប​ណ្តា​ល​ម​ក​ ពី​​លំ​​​ហា​ត់ប្រា​ណ​ ​កា​ររ​ស់​នៅ​ និ​ង​​​រ​ប​ប​​អា​ហា​រ ​។ តែ​​អ្វី​ដែ​ល​​យើ​ង​​​លើក​​​យ​ក​ ម​ក​បង្ហាញ​នេះ​ គឺ​កត្តា​របប​ដែល​ងាយ​ នាំ​ឲ្យ​មាន​ជំងឺ​មាន​ច្រើនយ៉ាង​គឺ ៖

១-​កូ​ឡេ​ស្តេ​រ៉ូ​ល​កម្រិត​ខ្ពស់​នឹង​ជំងឺលើសឈាម​

​តាម​ឯកសារ​ពី​ផ្នែក​វេជ្ជសាស្ត្រ និង​ផ្នែក​ស្រាវជ្រាវ​ជាច្រើន​បានបញ្ជាក់​អះអាងថា ក្នុង​អាហារ​ពេល​ល្ងាច​ចំពោះ​អ្នក​ដែលមាន​ទម្លាប់​ចូលចិត្ត​ទទួលទាន​សាច់​ហើយ​បើ​ប្រៀបធៀប​ទៅនឹង​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​អាហារ ដែលមាន​បន្លែ​ច្រើនជាង​សាច់​នោះ​គឺ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល (​ជាតិ​ខ្លាញ់​នៅក្នុង​សរសៃឈាម​) មាន​កម្រិត​ខ្ពស់ជាង ៣ ទៅ ៤ ដង ។ ដូច្នេះ​ចំពោះ​អ្នក​ដែលមាន​ជំងឺ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ និង​អ្នកជំងឺ​លើសឈាម ប្រសិនបើ​ពេល​ល្ងាច តែង​ទទួលទាន​អាហារ​ជាតិ​សាច់​ច្រើន គឺ​ប្រៀបដូចជា​យក​ប្រេងសាំង​ទៅ​ជះ​នៅក្នុង​ភ្នក់ភ្លើង​អ៊ីចឹង​គឺ​បង្ក​ឱ្យ​អាការ​ជំងឺ​កាន់​តែមាន​សភាព​ធ្ងន់​ឡើង​ប៉ុណ្ណោះ ។​

២-​ជំងឺ​ទឹកនោមផ្អែម​

​ចំពោះ​មនុស្ស​វ័យ​កណ្តាល និង​វ័យ​ជរា ប្រសិនបើ​ក្នុង​រយៈពេល​យូរអង្វែង​បានទទួល​ទាន​អាហារ​ពេល​ល្ងាច​ឆ្អែត ពេក​អាច​រំញោច​ឡើងវិញ​ដល់​ការ​បញ្ចោ​ញ​នូវ​បរិមាណ​ដ៏​ច្រើន​លើសលប់​នៃ​រស​លំពែង ។ ដូច្នេះ​ជារឿយៗ​បង្ក​ឱ្យ​កោសិកា​នៃ​រស​លំពែង​បង្កើន​នូវ​បន្ទុក​យ៉ាងធ្ងន់ធ្ងរ ។ បន្តបន្ទាប់​មកទៀត​ក៏​ខ្សោយ ហើយក៏​បង្ក​ជា​ជំងឺ​ទឹកនោមផ្អែម ។​

៣-​ប្រព័ន្ធ​សរសៃប្រសាទ​ចុះខ្សោយ​

​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​ឆ្អែត​ពេក​ពិតជា​បង្ក​ឱ្យ​ក្រពះ ពោះវៀន មាន​បន្ទុក​យ៉ាងធ្ងន់ធ្ងរ ហើយ​សញ្ញា​នៃ​ភាព​តានតឹង​កិច្ចការងារ​គឺ​បាន​បញ្ជូន​ទៅដល់​ខួរក្បាល​ឥតឈប់ឈរ ។ ដូច្នេះ​អាចធ្វើ​ឱ្យមាន​អាការ​ដេក​មិន​លក់ ដេក​យល់សប្តិ​ច្រើន និង​យូរៗ​ទៅ​អាច​ក្លាយទៅជា​ជំងឺ​ខ្សោយ​ប្រព័ន្ធ​សរសៃប្រសាទ ។​

៤-​ជំងឺ​ធាត់​

​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​ឆ្អែត​ពេក​គឺ​កម្រិត​នៃ​ជាតិ​ស្ករ​នៅក្នុង​ឈាម អាស៊ីដ​អា​មី​ណូ និង អាស៊ីដ​ខ្លាញ់ អាច​កើនឡើង​ខ្ពស់ ។ ម្យ៉ាងទៀត​បន្ថែម​លើ​រាល់​សកម្មភាព​នៅពេល​យប់​មាន​បរិមាណ​តិចតួច ការ​បញ្ចោ​ញ​ជាតិ​កាឡូរី តិច និង ផលប្រយោជន៍​នៃ​ជាតិ​កាឡូរី​ភាគច្រើន​នៅក្នុង​រស​លំពែង​ផ្តុំគ្នា​ជា​ជាតិ​ខ្លាញ់ ។ ដូច្នេះ​យូរៗ​ទៅ​អាច​បណ្តាលឱ្យ មនុស្ស​ធាត់​មិនដឹង​ខ្លួន ។​

៥-​មហារីក​ពោះវៀន​

​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​ឆ្អែត​ពេក​ពិតជា​បង្កឱ្យមាន​ជាតិ​ប្រូតេអ៊ីន​ខ្លះ​ពុំ​អាចធ្វើឱ្យ​ការរំលាយ​អាហារ​ស្រូប​យកបាន ។ ដោយសារ​ធាតុ​ទាំងនេះ​ដែល​ស្ថិតក្នុង​ផលប្រយោជន៍​នៃ​បាក់តេរី​ពោះវៀន​បង្កើតបានជា​សារធាតុពុល បំផ្លិចបំផ្លាញ​ម្យ៉ាង ។ ក្រៅពីនោះ​បន្ថែម​លើ​ពេល​កំពុងតែ​ដេក​លង់លក់​នោះ​គឺ​ចលនា​នៃ​សត្វល្អិត​តូចៗ​នៅក្នុង​ពោះវៀន​កាត់បន្ថយ​ល្បឿន ដូច្នេះ​ផ្ទុ​ច​ផ្អាក​ពេលវេលា​ដើម្បីឱ្យ​សារធាតុ​ទាំងនេះ​បាន​ផ្តុំគ្នា​នៅក្នុង​ពោះវៀន​ហើយក៏ បង្ក​ឱ្យទៅ​ជាមាន​ជំងឺមហារីក​ពោះវៀន​កើតឡើង ។​

៦-​ជំងឺ​សរសៃ​អាកទែរ​

​ក្នុង​អាហារ​ពេល​ល្ងាច​តែង​ស្រូបយក​នូវ​ជាតិ​កាឡូរី​ច្រើនពេក​អាច​បណ្តាលឱ្យ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​កើនឡើង​ខ្ពស់ ហើយ​កាលបើ​បរិមាណ​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ច្រើនពេក​អាច​កកស្ទះ​នៅក្នុង​បំពង់​សរសៃឈាម និង យូរៗ​ទៅ​អាច​បង្ក​ឱ្យ​កើត ជំងឺ​ស្ទះ​សរសៃឈាម និង ជំងឺ​ស្ទះ​សរសៃ​អាកទែរ ។​

៧-​រោគ​រលាក​លំពែង​ធ្ងន់ធ្ងរ​

​បើ​ទទួលទាន​អាហារ​ពេល​ល្ងាច​ឆ្អែត​ពេក​គឺ​ងាយ​នឹង​បង្កឱ្យមាន​រោគ​រលាក​លំពែង​ធ្ងន់ធ្ងរ​ដែល​អាច​បង្ក​ឱ្យ​សន្លប់ ក្នុងពេល​កំពុង​ដេកលក់ ហើយ​ប្រសិនបើ​ជួយសង្គ្រោះ​ពុំបាន​ទាន់ពេលវេលា​ទេនោះ​អាច​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង ។ ម្យ៉ាងទៀត​ប្រសិនបើ​នៅក្នុង​បំពង់​បង្ហូរទឹក​ប្រមាត់​មាន​គ្រាប់​ក្រួស ព្រូន​រាំងស្ទះ និង​ជំងឺឆ្លង​រ៉ាំរ៉ៃ ។ ដូច្នេះ​គឺ​ងាយ​បង្កឱ្យមាន​រោគ​រលាក​លំពែង​ធ្ងន់ធ្ងរ​ដែល​អាច​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង ។​

៨-​ផ្លូវទឹក​មូត្រ​មាន​គ្រាប់​ក្រួស​

​ការស្រាវជ្រាវ​រកឃើញ​ថា រោគ​ផ្លូវ​ទឹកមូត្រ​មាន​គ្រាប់​ក្រួស​គឺ​ទាក់ទង​ដល់​អាហារ​ពេល​ល្ងាច​ពេលយប់ ។ អស់ទាំង​នេះ​ក៏​ព្រោះតែ​សមាសធាតុ​ដ៏​សំខាន់​នៃ​ការ​មាន​គ្រាប់​ក្រួស​នៅក្នុង​ផ្លូវទឹក​មូត្រ​គឺជា​តិ​កាល់ស្យូម ។ រីឯ​ជាតិ​កាល់ស្យូម​មួយចំណែក​នៅក្នុង​អាហារ​ក្រៅពី​ត្រូវបាន​ស្រទាប់​ពោះវៀន​ស្រូបយក​ភាគច្រើន​ត្រូវបាន​បញ្ចោ​ញ​មក​ខាងក្រៅ​រាងកាយ ។ តាម​ការព្យាករណ៍​នៅពេលដែល​ឈឺ​បត់ជើងតូច​ដល់​កម្រិត​កំពូល​នៅក្រោយពេល​ទទួលទាន​បាយ​រួច​រវាង​ពី ៤ ទៅ ៥ ម៉ោង ។ ដូច្នេះ​ប្រសិនបើ​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​យប់​ពេក​គឺ​កម្រិត​កំពូល​នៃ​ការ​បត់ជើងតូច​ត្រូវ​ស្ថិតនៅក្នុង ពេល​កំពុងតែ​ដេក​លង់លក់ ។ ដូច្នេះ​បរិមាណ​ទឹកនោម​ទាំង​អម្បាល​មាណ​ត្រូវតែ​បន្សល់ទុក​នៅក្នុង​ផ្លូវទឹក​មូត្រ ហើយ យូរៗ​ទៅ​ក៏​អាច​ប្រែក្លាយ​ទៅជា​មាន​គ្រាប់​ក្រួស​នៅក្នុង​ផ្លូវទឹក​មូត្រ ៕


ប្រភព វត្តភ្នំ
Previous
Next Post »
0 Komentar