ស្វាមីភរិយា​ដែល​ទម្លាប់​ដេក​ស្រាត ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព​ជីវិត​ផ្លូវភេទ ​?


រាជធានី​ភ្នំពេញ ៖ គូ​​ស្វា​មី​ភរិ​យា​​ដែល​​និ​យម ភាព​​ស៊ី​​វិ​​ល័យ​​មួយ​ចំ​នួន ចូល​ចិត្ត​​ដេក​​អា​ក្រាត​កាយ​​នៅ​ក្នុង​​ភួយ ប​ន្ទាប់​ពី​​ពួក​គេ​​បាន​​ជួប ជា​មួយ​​គ្រូ​ពេទ្យ ដែល​​ព​ន្យល់​ប្រាប់​​ថា ដេក​​អា​ក្រាត​​បែប​នេះ វា​​ជួយ​​ប​ង្កើន​​ប្រ​សិទ្ធ​ភាព និង​​រក្សា​បាន​​នូវ​​សុ​ភ​មង្គល នៅក្នុង​ជីវិត​ស្នេហា ។ ដូច្នេះ​អ្នក​អាច​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ដែលមាន​ជំនាញ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ ថា​តើ​គួរ​ធ្វើ​ឬក៏​អត់ ?
​ការ​ដេក​ដោយ​អាក្រាតកាយ វា​មិន​ងាយស្រួល​នោះទេ ដើម្បី​ទទួលយក​វា ប៉ុន្តែ​តាម​ការសិក្សា​ជាច្រើន បាន​បង្ហាញថា ការ​គេង​បែបនេះ វា​ផ្តល់​ភាព​ចំណេញ​ជាច្រើន ដល់​សុខភាព​ទៅវិញ ដោយ​ធ្វើ​ឲ្យ​អារម្មណ៍ របស់​ស្ត្រី និង​បុរស មាន​ភាពងាយស្រួល​។ ការ​ស្លៀកពាក់ ខោ​ក្នុង ពេល​គេង វា​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់ ដល់​និង​កៀប សាច់ដុំ​ពងស្វាស និង​ប៉ះពាល់​ដល់ ដំណើរការ​របស់​ឈាម និង​ធ្វើ​ឲ្យ​អា​អូន​តូច រងរបួស​ផងដែរ​។​
​ចំណែក​ស្ត្រី វិញ សម្រាប់​ការ​ស្លៀកពាក់​ខោ​ក្នុង អំឡុងពេល​គេង​ពេលយប់  វា​ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់ និង​ប្រឈម​ចំពោះ​បញ្ហា​រោគ​ស្ត្រី ជាច្រើន​មុខ​ផងដែរ​។ សម្រាប់​បុរស​គួរតែ​សិក្សា នូវ​របៀប​គេង ដោយ​កាយ​អាក្រាត ដើម្បី​បង្កើន​ឲ្យ មេជី​វិត​ឈ្មោល មាន​សុខ​ភាពល្អ និង​រឹងមាំ​តាមបែប​ធម្មជាតិ ដែល​អាចជួយ​ឲ្យ​មាន​ថាមពល សម្រាប់​បង្កើន​រសជាតិ ជីវិត​លើ​គ្រែ​ឲ្យ​កាន់តែ​មានន័យ​ជ្រៅ​។
​ការ​ដេក​អាក្រាតកាយ ពិតជា​ផ្តល់​ភាពងាយស្រួល​មែន ក៏ប៉ុន្តែ​គួរតែ​រៀប​លក្ខណៈ​ដេក ដោយ​អា​កប្បក​រិ​យា​ត្រឹមត្រូវ មិនមែន​គ្រប់គ្នា ត្រូវតែ​ដេក​ដោយ អាក្រាត​រាល់​យប់​នោះទេ ហើយ​រឿង​ដែល​ល្អ អ្នក​គួរតែ​ស្លៀកពាក់ ដោយ​សម្លៀកបំពាក់​ស្តើង ទន់ និង​រលុង ដែលជា​ហេតុ​មិន​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​សុខភាព​សិច​។  យ៉ាង​ណាក៏​ដោយ ក្នុងករណី​ចង់​ដេក​អាក្រាត ត្រូវតែ​បែងចែក​បន្ទប់​ឬ​គ្រែ ដាច់ដោយឡែក ការពារ​កុំ​ឲ្យ​កូនៗ ឬ​ក្មេងៗ មើលឃើញ​ព្រោះ​វា​ជា​ទម្លាប់​មិនល្អ​៕
ប្រភព វត្តភ្នំ
Previous
Next Post »
0 Komentar