បើ​ជួប​ហេតុការណ៍​បាក់ឆ្អឹង​គប្បី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​តាម​បែប​វេជ្ជសាស្ត្រ


រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​កាល់​មែ​៉​ត​ក្នុង​មួយ​ឆ្នាំ​បាន​ព្យាបាល​ករណី​ឆ្អឹង​បែកបាក់​១.០០០​ករណី​ក្នុង​ចំណោម​៧.០០០​ករណី ហើយ​ទទួល​បាន​ជោគជ័យ​ច្រើន​ដោយសារ​មន្ទីរពេទ្យ​នេះ​មាន​គ្រូពេទ្យ​ជំនាញ​វះកាត់​ឆ្អឹង​និង​មាន​សម្ភារ​ទំនើប​ៗ​ក្នុង​ការ​ព្យាបាល ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ដែល​ជួប​ឧប្បត្តិ​ហេតុនេះ​ត្រូវ​តែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​តាម​បែបវេជ្ជសាស្ត្រ ។

លោក​សាស្ត្រាចារ្យ សុខ ប៊ុន​ថា គ្រូពេទ្យ​វះកាត់ និង​ជា​ប្រធាន​ផ្នែក​វះកាត់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ថ្លែង​ថា បើ​មាន​បញ្ហា​បាក់បែក​ឆ្អឹង​សូម​អញ្ជើញ​មក​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត​ដើម្បី​ទទួល​សេវា​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ទំនើប​ដែល​បច្ចុប្បន្ន​កំពុង​មានការ​រីក​ចម្រើន​ជា​ពិសេស​អ្នកជំងឺ​ឆាប់​បានជា​សះស្បើយ និង​បាន​ទៅ​ប្រកប​មុខរបរ​វិញ​ប្រសើរ​ជាង​ទៅ​សម្រាក​ព្យាបាល​តាម​បែប​បុរាណ ។ ហើយ​ការ​ព្យាបាល​អ្នកជំងឺ​បាក់បែក​ឆ្អឹង​ភាគច្រើន​កើត​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍ ។

លោក​សាស្ត្រាចារ្យ​សុខ ប៊ុ​ន​ថា បាន​បញ្ជាក់​ថា មន្ទីរពេទ្យ​កាល់​ម៉ែត​មាន​សម្ភារ​បែប​វេជ្ជសាស្ត្រ​ទំនើប​និង​មាន​គ្រូពេទ្យ​ជំនាញ​ក្នុង​ការ​វះកាត់​ឆ្អឹង​បាក់បែក​ឆ្អឹង ហើយ​ការ​ព្យាបាល​រហ័ស ឬ​យូរ​វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង​របស់​អ្នកជំងឺ ។ ការ​ព្យាបាល​បើ​អ្នកជំងឺ​នោះ​គ្មាន​ការ​វះកាត់​ទេ គឺ​គ្រាន់តែ​សម្រាក​ពី​មួយ​ថ្ងៃ​ទៅ​ពីរ​ថ្ងៃ​បាន​ហើយ តែបើ​អ្នកជំងឺ​ដែល​វះកាត់​ត្រូវ​សម្រាក​ព្យាបាល​ពី​មួ​យស​ប្តា​ហ៍​ទៅ​១០​ថ្ងៃ ប៉ុ​ន្តែ​បើ​របួស​ច្រើន​កន្លែង​អាច​យូ​ជាង​នេះ ។

ជា​ទូទៅ​កាលណា​បាក់​នៅ​កន្លែង​ឆ្អឹង​ត្រង់នោះ​វា​មានការ​ងាយស្រួល​ព្យាបាល ប៉ុន្តែ​អ្វី​ដែល​ពិបាក​គឺ​បាក់​ត្រង់​ឆ្អឹង​ដែល​នៅ​ជាប់​សន្លាក់​ដូច​ជា​ជង្គង់​ត្រគាក ឬ​កន្លែង​កាច់​បត់​ដទៃ​ទៀត​វា​មានការ​លំបាក​ក្នុង​ការ​ព្យាបាល​ហើយ​អ្នកជំងឺ​ប្រឈម​នឹង​ការ​ខូច​សន្លាក់​ទៀត​ផង​គឺ​អ្នកជំងឺ​មិន​អាច​មាន​ចលនា​ដូច​ដើម​នោះ​ទេ ។ ការ​ព្យាបាល​ឆ្អឹង​បាក់បែក​នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​នា​ពេល​បច្ចុប្បន្ន​មានការ​រីក​ចម្រើន​ដោយសារ​មន្ទីរពេទ្យ​នេះ​មាន​សម្ភារ​ទំនើប​ហើយ​គ្រូពេទ្យ​យក​ចិត្តទុកដាក់​លើ​ការ​ព្យាបាល​ឆ្អឹង​បាក់បែក​និង​មាន​គោលការណ៍​ច្បាស់លាស​គឺ​ឆ្អឹង​បាក់​ត្រូវការ​ទាញ​តម្រង់​មក​វិញ​ហើយ​អប​វា​ឲ្យ​ជាប់ និង​ឲ្យ​អ្នកជំងឺ​ធ្វើ​ចលនា​បន្តិច​ម្តង​ៗ​មិន​អាច​បង្ខំ​បាន​ភ្លាម​ៗ​ទេ ។ ការ​ដាក់​ដែក​ទប់​កុំ​ឲ្យ​ឆ្អឹង​នេះ​ភ្លាត់​ទៅ​វិញ​ហើយ​នៅ​ពេល​ដែល​ឆ្អឹង​ត​ភ្ជាប់​គ្នា​ស្រួល​ហើយនឹង​ធ្វើការ​វះកាត់​យក​ដែក​ចេញ​វិញ រីឯ​ដែក​នេះ​មិន​ច្រែះ​ទេ​ហើយ​ក៏​មិន​បណ្តាល​ឲ្យ​អ្នកជំងឺ​កើត​តេតាណូស​ដែរ ។ ក្នុង​ទិស​ដៅ​នៃ​ការ​ព្យាបាល​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នកជំងឺ​មាន​ឆ្អឹង​ត្រង់​ល្អ​ហើយ​អ្នកជំងឺ​អាច​ធ្វើ​ច​លន​បាន​ឆាប់រហ័ស​និង​បាន​ត្រឡប់​ទៅ​ធ្វើការ​ងារ​វិញ ។ រហូត​ដល់​ឆ្អឹង​ត​ភ្ជាប់​គ្នា​បាន​ល្អ​ទើប​ដោះ​យក​ដែក​ចេញ​ហើយ​គ្រូពេទ្យ​ក៏​បញ្ចប់​ការងារ​នេះ ។

លោក​សាស្ត្រាចារ្យ សុខ ប៊ុន​ថា ប្រធាន​ផ្នែក​វះកាត់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​បាក់បែក​ឆ្អឹង​សូម​អញ្ជើញ​មក​ទទួល​សេវា​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ទំនើប​នៅ​មន្ទីរពេទ្យ​កាល់​ម៉េ​ត​ដែល​កំពុង​តែ​មានការ​រីក​ចម្រើន​ហើយ​កន្លង​មក​មន្ទីរ​កាល់​មែ​៉​ត​តែងតែ​ជួប​បញ្ហា​ដែល​អ្នកជំងឺ​បាក់បែក​ឆ្អឹង​នេះ​ទៅ​ព្យាបាល​គ្រូខ្មែរ​ហើយ​មើល​មិនជា​ទើប​វិល​មក​រក​គ្រូពេទ្យ​តាម​បែប​វេជ្ជសាស្ត្រ​វិញ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​អ្នកជំងឺ​ខាតបង់​ពេលវេលា​ថវិកា និង​បណ្តាល​ឲ្យ​អវយវៈ​ដែល​បាក់បែក​នេះ​ជា​មិន​ដូច​ដើម​ទាំងស្រុង​នោះ​ទេ ៕


អត្ថបទ ច័ន្ទគ្រាស
ប្រភព កោះសន្តិភាព
Previous
Next Post »
0 Komentar