តើ​ផឹក​ទឹក​ដោះ​គោពេល​ព្រឹក​ល្អ​រឺទេ?


   យើង​បាន​ដឹង​ទាំង​អស់គ្នា​ហើយថា​ទឹក​ដោះ​គោ​ជា​អាហារ​មាន​លក្ខណៈជា​ទឹក ដើម្បី​បំពេញ​នូវ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ដល់​សារពាង្គ​កាយ​ ។ តែ​ជា​មួយ​ទឹក​ដោះ​គោ​ មិន​មែន​អ្នក​ណា​ក៏អា​ចផឹក​បានទេ ហើយ​អ្នក​ដែល​កំពុង​មាន​ជំងឺ​ក៏មិន​អាច​ពិសា​បានទាំង​អស់​ដែរ ។
   មាន​ការ​លើក​ឡើង​ថា​ការ​ផឹក​ទឹក​ដោះ​គោ​នៅ​ពេល​ព្រឹក​នាំ​នូវ​សុខភាព​ល្អ​ដល់​អ្នក តែ​មិន​ពិត​ទាំង​អស់​នោះទេ ។ អ្នក​មាន​ជំងឺ​មួយ​ចំនួន​ត្រូវ​យល់​ដឹង​ពី​ការ​ពិសារ​ទឹក​ដោះ​គោ​នៅ​ពេល​ព្រឹក​ ព្រោះ​ថា​វា​អាច​ធ្វើ​អោយ​អាការៈ​ជំងឺ​របស់​អ្នក​មិន​ងាយ​ជា រឺ​អាច​ធ្ងន់​ធ្ងរ​ជាងនេះ​ក៏ថា​បាន ។

អ្នក​ជំងឺ​ខ្វះ​ឈាម ដោយសារ​កង្វះ​សារធាតុ​ដែក

   ក្នុង​ដំណើរ​ការ​ក្នុង​ការ​រំលាយ​អាហារ​ សារធាតុ​ដែក​បាន​បំលែង​ទៅជា​សារធាតុ​ដែល​អាច​បំលែង​បាន ងាយ​ស្រួល​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​នៅត្រង់​ពោះ​វៀន ។ ក្រោយ​ពី​ការ​ទទួល​ទាន​ដំនេក​១យប់ សារ​ធាតុ​បំលែង​ទាំង​នោះ និង​គួប​ផ្សំជា​មួយ​ កាល់​ស្យូម និង​ផូស្វាត បង្កើត​បានជាសារធាតុ​ដែល​មិន​ងាយ​រលាយ ។ វា​មាន​ផល​រំខាន​ដល់​ការ​ស្រូប​យក​សារធាតុដែក ។ 
   ហេតុ​ដូច​នេះ​ហើយ​បាន​ជា អ្នក​ដែល​មាន​ជំងឺ​ខ្វះ​ឈាម​ ដោយ​សារ​កង្វះសារធាតុ​ដែក រឺ អ្នក​ជំងឺដែល​កំពុង​ទទួល​ការព្យាបាល​ដោយទទួល​ទាន​សារធាតុដែក មិន​គួរ​ពិសារ​ទឹក​ដោះ​គោនៅ​ពេល​ព្រឹកឡើយ ។

អ្នក​ជំងឺ​មាន​ការ​ច្រាល​ឡើង​លើ​នៃ​ក្រពះ

   តាម​ការ​ស្រាវជ្រាវ​របស់​វេជ្ជបណ្ឌិត​ បាន​អោយ​ដឹង​ថា សារធាតុ​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះគោ ធ្វើ​អោយ​ការ​រំញោច​នៃ​សាច់​ដុំ​នៅ​ម្តុំ​បំពង់​អាហារ​ផ្នែក​ខាង​ក្រោម​ត្រង់​ក្រពះ មាន​ការចុះ​ខ្សោយ ជា​ហេតុ​ធ្វើ​អោយ​បញ្ហា​ក្រពះ​របស់​អ្នក​ជំងឺ កាន់តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង​ ។ ដាច់​ខាត​មិន​ត្រូវ​បរិភោគ​ទឹក​ដោះ​គោ​នៅ​ពេល​ព្រឹក​ ជាមួយ​អ្នក​ជំងឺ ដែល​មាន​បញ្ហា​ក្រពះរើឡើង​ឡើយ ។ 

អ្នក​ជំងឺ​រលាក​ថង់​ប្រមាត់ និង​រលាក​ក្រពេញ​លំពែង

   តាម​ធម្មតាសារធាតុ​ខ្លាញ់​ដែល​មាន​នៅក្នុង​អាហារ​ (ទឹក​ដោះគោ) វា​នឹង​ត្រូវ​រំលាយ​ដោយ​សារ​ទឹក​ប្រមាត់​និង​ទឹក​លំពែង​ដែល​បញ្ចេញ​ដោយ​សរីរាង្គ​ទាំង២ ។ តែ​សម្រាប់អ្នក​ជំងឺ​ដែល​មាន​ជំងឺ​រលាក​ថង់​ប្រមាត់ និង​ក្រពេញ​លំពែង​ ធ្វើ​អោយ​ការ​ផលិត​ទឹក​ប្រមាត់​និង​ទឹក​លំពែង​មាន​សភាព​ពិបាក ។ ជាពិ​សេស​គឺ​ការ​ពិសារ​ទឹក​ដោះ​គោ​នៅពេល​ព្រឹក នឹងធ្វើ​អោយ​ប្រមាត់​និង​លំពែង​កាន់តែ​ធ្វើ​ការធ្ងន់ ។ ហេតុ​នេះហើយ​អាការៈ​អ្នក​ជំងឺ​នឹង​កាន់តែធ្ងន់​ធ្ងរ ។

អ្នក​ជំងឺ​រលាក​ប្រដាប់​រំលាយ​អាហារ​ (ក្រពះ ពោះវៀន)

   ទឹក​ដោះ​គោ​ជា​ផ្នែក​មួយ​សម្រាប់​បន្ថយ​បរិមាណ​អាស៊ីត​របស់​ក្រពះ​ ប្រឆាំង​នឹង​ការ​រលាក​ឆ្លង​រោគនានា ដែល​នៅក្រពះ តែ​ការ​បរិភោគ​ទឹក​ដោះ​គោ​ពេល​ព្រឹក​នឹងធ្វើ​អោយ​ក្រពះ​កិន​យ៉ាង​ខ្លាំង​ ច្របាច់​ខ្លាំងហើយ​បញ្ចេញរសក្រពះច្រើន ។ រស​ក្រពះ​ដែល​មាន​ជាតិ​អាស៊ីត​​ច្រើន​និងធ្វើអោយ​អ្នក​ជំងឺ​មាន​អាការៈឈឺ​ពោះខ្លាំង ពិបាក​ទ្រាំ ។

តើ​ពិសារ​ទឹក​ដោះ​គោ​នៅពេល​ណា​ទើប​ល្អ???

   ប្រជា​ជន​ជាច្រើន​មាន​ទំលាប់​ និង​គំនិត​ថា​ ការ​ទទួល​ទាន​ទឹក​ដោះគោ​ពេល​ព្រឹក​ព្រលឹម​និងធ្វើ​អោយ​សុខភាពល្អ តែ​បើ​តាម​អ្នក​ជំនាញ​ខាង​ផ្នែក​សុខភាព​ចំណីអាហារ​វិញ បានអោយ​ដឹងថា​ការ​ពិសារ​ទឹក​ដោះ​គោ​នៅពេល​ព្រឹក​មិនល្អបំផុត​នោះទេ ។ ផ្ទុយ​ទៅ​វិញ ការ​ពិសារ​ទឺក​ដោះ​គោ​នៅ​ពេល​យប់​នឹង​ផ្តល់​គុណសម្បត្តិ​ច្រើន​ដល់​សុខភាព ដូចជា​ជួយ​អោយ​សម្រាន្ត​លក់​ស្រួល បង្កើត​លទ្ធភាព​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ (កាល់​ស្យូម .... )

   ក្រៅ​ពី​នេះ ការ​ពិសារ​ទឹក​ដោះ​គោ​នៅពេល​យប់​ វា​ជួយ​អោយ​ស្បែក​សម្រាប់​មនុស្ស​វ័យ​កណ្តាល មនុស្ស​ចាស់​ មាន​សភាព​ល្អ ដោយ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ច្រើន ឯកោសិកាស្បែក​ធ្វើ​ការ​ល្អ ដោយ​បញ្ចេញ​សារធាតុ​ពុល​ផ្សេងៗ ។ ទឹក​ដោះ​គោ នឹង​ជួយ​អោយ​ស្បែក​ម៉ត់​រលោង បង្កើត​កោសិកា​ស្បែក​ថ្មី ក្មេង​ជាងវ័យ និងពន្យារ​ដំណើរ​ការ​វិវត្តទៅរក​ភាពចាស់​ជរា ។ 

បកប្រែជា​ភាសាខ្មែរ​ ដោយ បងពេទ្យ
Previous
Next Post »
0 Komentar