១៣ចំនុច​ដែល​ប្តី​គួរធ្វើ​ពេល​ប្រពន្ធពរពោះ


   ក្រោយ​រៀប​ការរួច​ គូស្វាមី​ភរិយា​ថ្មី​នឹង​សំរេច​បំណង​ប្រាថ្នា​យកកូន​ដើម្បី​បន្ត​ពូជពង្ស​វង្ស​ត្រកូល​របស់​ខ្លួន ។ តែអ្នក​ដែល​ត្រូវ​ទ្រាំទ្រ​លំបាក​នោះ ជាស្ត្រី​ជា​ភរិយា​ ។ ហេតុ​នេះ​ហើយ​តំរូវ​អោយ​ ប្រុស​ជាស្វាមី​យល់​ដឹង​នូវ​ចំនុច​មួយ​ចំនួន​ ។ ១៣​ចំនុច​ដែល​ប្តី​គួរ​ធ្វើ​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ ៖

១. ទៅ​ទិញ​អាហារ​ពេល​ដែល​ប្រពន្ធ​ចង់ញ៉ាំ
២. គង់​ច្របាច់​ជើង​អោយ​ប្រពន្ធ
៣. ស្វែង​រក​ព័ត៌មាន និង​យល់​ដឹង​ពី​អាការៈ​ចាញ់​កូន​របស់​ប្រពន្ធ
៤. នាំ​ប្រពន្ធ​ទៅឆ្លុះអេកូ ​ពិនិត្យ​ផ្ទៃពោះ
៥. សំអាត​បន្ទប់​ទឹក​អោយស្អាត រក្សា​អនាម័យ
៦. ណែនាំ​ប្រពន្ធ​អោយ​ទទួល​ទាន​អាហារ​ត្រឹមត្រូវ
៧. សរសើរប្រពន្ធ​
៨. ម៉ាស្សា​អោយរាងកាយ​អោយ​ប្រពន្ធ 
៩. នាំប្រពន្ធ​ទៅញ៉ាំនៅ​អាហារដ្ឋាន
១០. ធ្វើ​អោយ​ប្រពន្ធ​សើច
១១. ឆ្លៀត​ពេល​ជួយ​ការងារប្រពន្ធ​គ្រប់​ទីកន្លែង​ គ្រប់​ពេលវេលា
១២. រៀប​ចំ​សំភារៈ​ដល់​កូន
១៣. ត្រៀម​ខ្លួន​ធ្វើជាឪពុក​ល្អ

   យ៉ាង​ណា​ដែរ​ ១៣​ចំនុច​ខាង​លើ ? យើង​ខ្ញុំ​គិត​ថា​មិន​ពិបាក​នោះទេ សំរាប់​ប្តី​ដែល​ស្រលាញ់​ប្រពន្ធ​នោះ ។ អ្នក​អាចធ្វើ​បាន​ដើម្បី​ប្រពន្ធ​និងកូនអ្នក ។ 

និស្សិតពេទ្យ ឃិន សំណាង

Previous
Next Post »
0 Komentar