កត្តា​នាំ​អោយ​កើត​ជំងឺ​មហារីក​មាត់​ស្បូន


      ជំងឺ​មហារីក​មាត់ស្បូន​ជាជំងឺ​លំដាប់​ទី២​បន្ទាប់ពីជំងឺ​មហារីកសុដន់(ដោះ) ដែល​ច្រើន​តែជួប​ប្រទះ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។ ការ​ធ្វើ​វិនិច្ឆ័យ​យឺត​យ៉ាវ​អាចជាការលំបាក​ក្នុង​ការព្យាបាល​ជំងឺ​នេះ ។ ហេតុ​នេះ​ហើយ​ស្ត្រី​គ្រប់​រូប​ដែល​មាន​កត្តា​ទាក់​ទង​នឹង​ការ​បង្ក​ជាជំងឺ​មហារីកមាត់​ស្បូន ត្រូវ​ដឹង​អោយ​បាន​ឆាប់​ថា​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​នេះ​រឺអត់ ។ 

កត្តា​នាំអោយ​កើត​ជំងឺ​មហារីកមាត់ស្បូន
- ឆ្លង​វីរុស Human Papilloma (HPV)
- ស្ត្រី​មាន​អាយុចន្លោះ ៤០ ទៅ ៧០​ឆ្នាំ 
- ជក់​បារី
- ធ្លាប់​បង្កើត​កូនច្រើន (ពី៥នាក់​ឡើងទៅ)
- ឆាប់​មានទំនាក់​ទំនង​ផ្លូវ​ភេទ 
- មាន​ដៃគូរួមភេទច្រើននាក់
- កង្វះអនាម័យ​
- ការចុះ​ខ្សោយ​ប្រព័ន្ធភាពសាំដោយសារ HIV/AIDS , ដោយសារ​ការប្រើ​ប្រាស់​ថ្នាំ Corticoid រយៈពេលវែង​
- កត្តាគ្រួសារ
- ធ្លាប់​រលាក​ប្រដាប់​បន្តពូជ​ច្រើន​ដង 

   កត្តា​ទាំង​នេះ​ហើយ​ដែល​អាច​បណ្តាល​អោយ​យើង​កើត​ជំងឺ​មហារីក​មាត់ស្បូន ។ ជាពិ​សេស​គឺ​ការ​ឆ្លង​នូវ​ HPV ។ ហេតុ​នេះ​ហើយ​ស្ត្រី​ដែល​ស្ថិ​ត​ក្នុង​អាយុ​ខាង​លើ គួរ​ទៅ​ធ្វើ​ការពិនិត្យ​មាត់ស្បូន​ជា​ប្រចាំ ដើម្បី​តាមដាន​ថា​មាន​ឆ្លង HPV រឺអត់ ។ ដោយសា​រ​ស្ត្រី​ដែល​ឆ្លង HPV ភាគ​ច្រើន​នឹង​វិវត្តន៍​ទៅជា​ជំងឺមហារីកមាត់ស្បូន ។ 

និស្សិតពេទ្យ ឃិន សំណាង

Previous
Next Post »
0 Komentar