ជំងឺ​រលាក​សួត (Pneumonia)


   ជំងឺ​រលាក​សួត ជាការរលាក​សួត​ដោយសារ​ការ​ចំលង​មេរោគ ។ ជា​ធម្មតា Alveoli ធ្វើ​ការ​បណ្តូរ​ឧស្ម័ន​ អុកស៊ីសែន​ និង​កាបូនិច តែ​ដោយសារការ​ចំលង​នូវ​បាក់​តេរី វីរុស ផ្សិត រឺបារាសិត ធ្វើ​អោយ Alveoli បញ្ចេញ​សារធាតុ​រាវ ជាលទ្ធផល​នៃការ​រលាក ។ វា​ធ្វើ​អោយ​រាំង​ស្ទះ​ដល់​ដំណើរ​ការបណ្តូរឧស្ម័ន ជាហេតុ​នាំអោយ​អ្នក​ជំងឺ​ពិបាក​ដកដង្ហើម ។ 

រោគសញ្ញារបស់​អ្នក​ជំងឺរលាក​សួត
- ពិបាកដកដង្ហើម​ (Difficulty breathing)
- ចុកទ្រូង (Chest pain)
- ក្អក (Coughing)
- ក្តៅខ្លួន និង​ត្រជាក់​ចុងដៃ ចុងជើង (Fever and chills)
- វង្វេងវង្វាន់(Confusion)
- ឈឺក្បាល (Headache)
- ចុងរោយ​សាច់​ដុំ (Muscle pain)
- អស់​កម្លាំង (Fatigue)

   ជំងឺ​រលាក​សួត​ ប្រសិន​យើ​ងមិន​បាន​ព្យាបាល​អោយ​ជា​ទាន់​ពេល​វេលា​ទេ នឹងអាច​បង្ក​ទៅជា​ អាប់សែ​សួត ដែល​ធ្វើ​អោយ​អ្នក​ជំងឺ​ក្អក​ចេញ​ខ្ទុះ រឺឈាម ។

ការ​ព្យាបាល​ជំងឺ​រលាកសួត
- ថ្នាំផ្សះ ចំពោះ​ករណី​បង្ក​ដោយ​បាក់​តេរី (Antibiotics)
- ថ្នាំប្រ​ឆាំង​វីរុស​ ចំពោះ​ករណី​បង្កដោយវីរុស (Antiviral)
- ថ្នាំប្រឆាំង​ផ្សិត ចំពោះករណីបង្ក​ដោយផ្សិត (Antifungal)
- សំរាក (Rest)
- បញ្ចុះ​កំដៅ និង​បន្ថយ​ការឈឺចាប់

សូម​ទស្សនា​វីដេអូ​បន្ថែម ដោយចុច​លើ http://adf.ly/1dStJ2

និស្សិតពេទ្យ ឃិន សំណាង
Previous
Next Post »
0 Komentar