របៀប​មើល​ស្បែក​ឡើង​ធម្មតា និង​ស្បែក​លឿង​ដោយសារ​ជំងឺ​របស់​ទារក​ទើប​កើត


   ក្រោយ​កើត​ យើង​អាច​សង្កេត​​ឃើញ​ទារក​មាន​ស្បែក​លឿង ។ ស្បែក​លឿង​នេះ​អាច​បណ្តាល​មកពី​ធម្មតា រឺ​ក៏​ដោយសារ​​ជំងឺ ។ យើង​អាច​ដឹង​បាន​តាម​របៀប​ខាង​ក្រោម ៖

ស្បែក​លឿង​ធម្មតា 
- កើត​ឡើង ២៤​ម៉ោង​ ក្រោយ​សំរាល
- ស្បែក​លឿង​កំរិត​ស្រាល មធ្យម Bilirubin <12mg%
- ល្បឿន​លឿង​យឺត លឿង​ខ្លាំង​នៅថ្ងៃទី ៣-៥ សំរាប់កូនគ្រប់​ខែ និង​ថ្ងៃទី ៥-៦ សំរាប់​កូន​មិន​គ្រប់​ខែ
- ស្បែកលឿង <១០ថ្ងៃ
- ស្បែកលឿង​មិនមាន​រោគសញ្ញាអ្វីផ្សេងទេ

ស្បែកលឿង​ដោយសារ​ជំងឺ
- កើតឡើង មុន​ ២៤-៣៦ម៉ោង​ក្រោយសំរាល
- ស្បែកលឿង​កំរិតមធ្យម ច្បាស់ និង​សព្វរាងកាយ Bilirubin >12mg%
- ល្បឿនលឿងលឿន
- កូន​គ្រប់​ខែ >១អាទិត្យ កូនមិនគ្រប់​ខែ >២អាទិត្យ
- ស្បែក​លឿង មាន​រោគសញ្ញាផ្សេង​ជាមួយដែរ

  ប្រសិន​ជាអ្នក​សង្កេតឃើញស្បែក​លឿង​ដោយសារជំងឺ សូម​ប្រាប់​វេជ្ជបណ្ឌិត​ដែល​កំពុង​ព្យាបាល​អ្នក ដើម្បី​ព្យាបាល​អោយទាន់​ពេល​វេលា ។

និស្សិតវេជ្ជសាស្ត្រ ឃិន សំណាង
Previous
Next Post »
0 Komentar