តួនាទី​របស់​ទឹក​ភ្លោះ​


   ទឹក​ភ្លោះ​ជា​សារ​ធាតុ​រាវ​ ប្រៀប​ដូច​ជា​ទឹក​​នៅ​ក្នុង​ស្បូន ហើយ​ត្រូវ​បាន​ផ្លាស់​ប្តូរ​រាល់​ ៣ម៉ោង​ក្នុង​១ដង ។ តួនាទី​របស់​ទឹក​ភ្លោះ ៖ 
- ជួយ​ការពារ​ទារក​ពី​គ្រោះ​ថ្នាក់​ផ្សេងៗដែល​ប៉ះ​ពាល់​ផ្ទាល់​ស្បូន
- ជួយ​សំរួល​ដល់​ទារក​ក្នុង​អំឡុង​ពេល​រៀប​ចំសំរាល​
- ថែរក្សា​សីតុណ្ណភាព​របស់​ទារក
- អនុញ្ញាត​អោយទារក​មាន​ចលនា​ដោយសេរី​ក្នុង​ស្បូន​ម្តាយ
- ធ្វើ​អោយ​មាន​តុល្យភាព​រវាង​ទឹក និង​សារធាតុ​ផ្សេង​ៗរវាង​ម្តាយ​និង​ទារក
- ជួយ​ដល់​ការ​បើក​មាត់​ស្បូន​ ក្នុង​ពេល​សំរាល​

  ទឹក​ភ្លោះពិត​ជាមាន​សារសំខាន់​ដល់​ទារក ។ ទឹក​ភ្លោះ​តិច រឺទឹក​ភ្លោះ​ច្រើន សុទ្ធតែធ្វើ​អោយ​មានផល​ប៉ះពាល់​ដល់ទារកក្នុងផ្ទៃ ។ សូម​ទៅ​ឆ្លុះ​អេកូ​មើល ដើម្បី​តាមដាន​ការរីក​លូត​លាស់​របស់​ទារក​ ក្នុង​នោះ​មាន​ស្ថានភាព​ទឹក​ភ្លោះ​ផង​ដែរ ។ 

និស្សិត​វេជ្ជសាស្ត្រ ឃិន សំណាង


Previous
Next Post »
0 Komentar